សូមប្រុងប្រយ័ត្ន..!​​ ភ្លៀងនឹងបន្តធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ពីថ្ងៃនេះដល់ថ្ងៃ១១តុលា

រាជធានីភ្នំពេញ៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ចាប់ពីនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។​​​​ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកនេះ…។​  ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់យ៉ាងដូចេ្នះថា«ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ លើប៉ែកខាងក្រោមនៃអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតី បក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នឹងដើរចូលទៅដល់ឈូងតុងកឹង ប្រទេសចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មុននឹងថមថយឥទ្ធិពលមកជាសម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ»។​​ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា រាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី៥០-៦០ភាគរយ ដូច្នេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង