នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងចុះសាកសួរសុខទុក្ខ ប្រជានុរាស្ត្រ នៅស្រុកសូត្រនិគម ខេត្តសៀមរាប

ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រដែល
កំពុងប្រឈោមនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងក្រុមការងារ រួមគ្នាជាមួយលោកអភិបាលស្រុកសូត្រនិគម បានរៀបចំនូវអំណោយដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជារាស្រ្ត
ចំនួន៥០គ្រួសារដែលអញ្ជើញមកពីឃុំចំនួន៥ក្នុងស្រុក
សូត្រនិគម
ក្នុងនោះគ្រួសារនិមួយៗទទួលបានអង្ករ២០គីឡូក្រាម
ត្រីខ១យួរ មីកញ្ចប់១កេះ ទឹកត្រី១យួរ ប៊ីចេង ស្ករសរ
សារ៉ុង ក្រម៉ា ម៉ាស់ ទឹកអាកុល រួមទាំងថវិការមួយចំនួន

ព្រះអំណោយដ៏ថ្លៃថ្លានាពេលនេះសរបញ្ជាក់អោយឃើញ
នូវព្រះទ័យទុកដាក់របស់អ្នកអង្គម្ចាស់ចំពោះ ប្រជារាស្ត្រ
ជាពិសេសប្រជានុរាស្ត្ររស់នៅតាមទីជនបទដែលកំពុង
ជួបការលំបាកជីវភាពខ្វះខាតដោយសារវិបត្តិសេដ្ឋកិច្ច
ដែលបណ្តាលមកពីជម្ងឺររាតត្បាតជាសកលកូវីដ១៩

នាពេលនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន
បានផ្តាំផ្ញើសូមអោយប្រជាពលរដ្ឋរក្សាអនាម័យ ពាក់ម៉ាស់
សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់
ដើម្បីការពារកុំអោយឆ្លងជំងឺរកូវីដ១៩ ដោយអនុវត្តតាមការ
ណែនាំរបស់រាជរដ្ឋាភិបាល (៣កុំ ៣ការពារ) ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់គ្នា

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានាពេលនោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន មានព្រះទ័យសោមនស្សរីករាយក្រៃលែង
ចំពោះសកម្មភាពដែលប្រកបដោយទឹកចិត្តមនុស្សធម៌
ចូលរួមក្នុងការចែករំលែក នូវទុក្ខលំបាករបស់ប្រជានុរាស្ត្រ
ហើយអ្នកអង្គម្ចាស់ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់លោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានទាំងអស់ដែលតែងតែយកចិត្តទុកដាក់
ខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីឧត្តមប្រយោជន៍របស់ប្រជារាស្ត្រ ជាពិសេសសូមថ្លែងអំណរអរគុណចំពោះក្រុមការងារសប្បុរសធម៌ ដឹកនាំដោយលោក
លី រដ្ឋា និងភរិយាដែលតែងតែចូលរួមចែករំលែកធនធាន
ដល់បងប្អូនប្រជានុរាស្ត្រខ្មែរដែលក្រីក្រ

និងបាននាំព្រះរាជបន្ទូលសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដល់ព្រះជានុរាស្ត្រដែលជាកូនជាចៅរបស់ព្រះអង្គ
ជានិច្ចកាលព្រះអង្គទាំងទ្វេរតែងតែយកព្រះរាជហឬទ័យទុកដាក់ចំពោះកូនចៅរបស់ព្រះអង្គគ្រប់ទីកន្លែងនៅទួទាំងប្រទេស

ប្រជានុរាស្ត្រទាំងអស់ ក៏ដូចជាលោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន
បានក្រាបថ្វាយបង្គំដោយទឹកចិត្តត្រេកអរ
សប្បាយរីករាយ ចំពោះអ្នកអង្គម្ចាស់យកព្រះទ័យទុកដាក់លើប្រជារាស្ត្រដែលលំបាកទីទាល់ក្រ
ព្រមទាំងបានសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ឃុំគ្រងថែរក្សាសូមអោយអ្នកអង្គម្ចាស់មានព្រះសុខភាពល្អ កម្លាំងពលាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង