បង្រ្កាបហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ៣ទី​តាំង ឃាត់ខ្លួនមនុស្ស១២នាក់

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។   ទីតាំងទី១ ហាងកាហ្វេ នៅផ្លូវលេខ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់ និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។  ទីតាំងទី២នៅផ្លូវលេខ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាអ្នកបំរើសេវាកម្មផ្លូវភេទ។  ទីតាំងទី៣ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។ ក្រោយឆែកឆេកម្លាំងបានរកឃើញវត្ថុតាងមួយចំនួនដែលបម្រើសេវាកម្មផ្លូវភេទ។  បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីបានដែលបំរើការសេវាកម្មផ្លូវភេទចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង