មន្ត្រីជំនាញជំរុញទីផ្សារផលិតផលខ្មែរ តាមរយៈការលើកកម្ពស់ចលនាភូមិ ១ ផលិតផល ១
នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិបានជំរុញចលនាភូមិ ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញដល់ថ្នាក់ដឹកនាំនិង មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុករបស់ខ្លួនទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសបានដែរ។ ថ្លែងក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងសុ្រក និងសហគ្រាសធុនតូចនិងមធ្យម ស្ថានប័នមីក្រូហិរញ្ញវត្ថុ(ភូមិ១ផលិតផល១រៀបចំធ្វើឡើងក្នុងខេត្តកំពតនៅថ្ងៃទី ២២ ខែកញ្ញា លោក សួង ណយ បានលើកឡើងថា ភូមិ១ផលិតផល១ ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលផ្តុំជំរុញកសិករ ឬអ្នកផលិតឲ្យខិតខំផលិតឲ្យបានច្រើនប្រកបដោយគុណភាព មានអនាម័យ ចេះវេចខ្ចប់ និងស្វែងរកទីផ្សារ ដើម្បីកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងជំរុញចលនាគាំទ្រផលិតផលក្នុងស្រុក ឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។ ជាក់ស្តែងនៅថ្ងៃនេះ ការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ និងដើម្បីស្វែងយល់អំពីតម្រូវការផ្សេងៗរវាងអ្នកផលិត និងអ្នកទិញ ធ្វើយ៉ាងណាដើម្បីជំរុញទីផ្សារផលិតផលក្រុងស្រុកឲ្យប្រសើរ តាមយន្តការធ្វើការនាំចេញនៅនឹងកន្លែង។ លោកលើកឡើងយ៉ាងដូច្នេះថា មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋសូមជួយគាំទ្រ ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុករបស់ខ្លួនទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសបានដែរ។ ម្ចាស់សិប្បកម្មផលិតប្រេងដូងនៅស្រុកឈូក លោក ឆាយ ស៊ីនឿន យល់ឃើញថា វេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ពិតជាសំខាន់ និងមានភាពងាយស្រួលសម្រាប់កសិករ អ្នកផលិតស្វែងរកទីផ្សារលក់។ ម្ចាស់ផ្សារគ្រួសារធម្មជាតិ អ្នកស្រី សួន សិរីរ័ត្ន បានបង្ហាញការយល់ឃើញរបស់ខ្លួនថា កម្មវិធីនេះល្អធ្វើឲ្យអ្នកទិញបានដឹងនៅក្នុងខេត្តមានផលិតផលអ្វីខ្លះ ដែលខ្លួនអាចទិញយកទៅលក់បន្តបាន។ លោក ពេញ ធារម្យ អភិបាលរងខេត្តកំពតបានឲ្យដឹងថា ផលិតផលរបស់ខេត្តដែលបានដាក់ស្នើសុំចុះបញ្ជីក្នុងចលនាភូមិមួយផលិតផលមួយ ចាប់ពីឆ្នាំ២០២០ ដល់២០២២ មានចំនួន ៥១ មុខ ក្នុងនោះមានផលិតកសិកម្ម ឧស្សាហកម្មសិប្បកម្ម ម្ហូបអាហារ ផលិតផលវត្ថុអនុស្សាវរីយ៍សីល្បៈ វត្ថុប្រើប្រាស់ និងវិស័យសេវាកម្មជាច្រើនទៀត។ សម្រួលដោយ ទៀង បុណ្ណរី