ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​ពី​ឈើ ត្រូវ​បាន​រន្ទះបាញ់​ហើយ​បង្ក​ទៅ​ជា​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង

ក្រុងព្រះសីហនុ ៖ ពិតជា​នឹក​ស្មាន​មិន​មក​ដល់​មែន ករណី​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​ពី​ឈើ ត្រូវ​បាន​រន្ទះបាញ់​ហើយ​បង្ក​ទៅ​ជា​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង កើតឡើង​កាលពី​វេលា​ម៉ោង​១២​កន្លះ​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ក្នុង​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។  ប្រភព​បាននិយាយ​ថា ចាត់​ទុក​ថា​ល្អ​មួយ​ដែល​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ។ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​បាន​ឆាបឆេះ​ខាងលើ ម្ចាស់​ឈ្មោះ សឹម ផា​ន់​ណូ មាន​ប្រពន្ធ​ឈ្មោះ សំ ផ​ល្លី អាយុ​៤១​ឆ្នាំ ហើយ​ពេល​រន្ទះបាញ់​បង្ក​ជា​អគ្គិភ័យ​នោះ គឺ​ពួក​គាត់មិន​បាន​នៅផ្ទះ​ទេ កុំ​អី​នោះ​មិនដឹង​គ្រោះថ្នាក់​យ៉ាងណា​នោះ​ទេ ។  ប្រភព​ដដែលបន្ត​ថា ទ្រព្យសម្បត្តិ​ដែល​ឆេះ​ខូចខាត​រួម​មាន ប្លា​ទី​ន​៥​ជី​, លុយ​ខ្មែរ​៤០០០០០(​បួន​សែន​)​រៀល​, ប្លង់​ដី​មួយ​ចំនួន និង​កុំព្យូទ័រ​មួយ​គ្រឿង ។ បើ​តាម​ការ​ចុះ​ស្រាវជ្រាវ​ពី​កន្លែង​កើតហេតុ អាជ្ញាធរ​បាន​បញ្ជាក់​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ខាងលើ គឺ​ពិតជា​បណ្តាលមកពី​រន្ទះបាញ់​ពិត​ប្រា​ដក​មែន ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង