ផលិតផលត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លើកកម្ពស់វិស័យវារីវប្បកម្ម
សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បានប្រើប្រាស់ត្រីស្រស់ប្រមាណ ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ ដើម្បីកែច្នៃទៅជាផលិតផលផលផល ត្រីងៀត ប្រហុក និងត្រីឆ្អើរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់វិស័យវារីវប្បកម្ម។ លោក សួង សោភ័ណ ម្ចាស់សិប្បកម្មផលិតត្រីងៀត ខេត្តកំពុងធំ បានឱ្យដឹងថា សម្រាប់ត្រីដែលយកមកកែច្នៃនេះ រួមមាន ត្រីរ៉ស់ និងត្រីដៀប ដោយប្រមូលទិញពីអ្នកចិញ្ចឹមនៅតាមខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ជាដើម ។ សម្រាប់តម្លៃវិញ ចែកចេញជាពីរ គឺត្រីធម្មតាតម្លៃ ២ម៉ឺន ៥ពាន់ទៅ ២ម៉ឺន ៧ពាន់រៀល និងមួយទៀតតម្លៃពី ៣ម៉ឺនទៅ ៣ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡួ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងចែកចាយទៅខេត្តកំពុងចាម រតនគិរី ក្រុងសួង និងស្រុកអូរាំងឪ ផងដែរ។ ផលិតផលរបស់សិប្បកម្ម មួយខែលក់បានមរិមាណជាមធ្យមពី ៥០០ ទៅ ៧០០ គីឡួក្រាម។ បើតាមលោក សោភ័ណ សិប្បកម្មនេះ ទទួលបានការគាំទ្រផ្នែកបច្ចេកទេស សម្ភារ និងបរិក្ខារ ពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម នៃគម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផលក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់អាជីវកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសឱ្យកាន់តែប្រសើររបស់អង្គការយូនីដូ។ ដើម្បីរួមចំណែកជួយដល់វិស័យវារីវប្បកកម្ម លោក សួង សោភ័ណ គ្រោងពង្រីកសិប្បកម្មបន្ថែម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ទៅកាន់ទីផ្សារទំនើបដទៃទៀត ព្រោះបច្ចុប្បន្នសិប្បកម្មរបស់លោក នៅមានទំហំកម្រិតនៅឡើយ ដោយបានផ្គត់ផ្គង់ត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះ។ លោក សួង សោភ័ណ បានបញ្ជាក់ថា បច្ចុប្បន្ននេះ សិប្បកម្មរបស់លោក បានចុះបញ្ជុះជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវន៍ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពុងធំ ដោយមានការគាំទ្រពីគម្រោង CAPFish-Capture សហការណ៍រវាងរដ្ឋាភាលជលផលកម្ពុជា និងអង្គការ UNIDO ក្រោមជំនួយពីសហភាពអឺរ៉ុប (EU)៕ សម្រួលដោយ ទៀង បុណ្ណរី