សាលា ACE ទទួលបានពានរង្វាន់ឆ្នើមពីរលើគំនិតផ្តួចផ្តើមកិច្ចការសង្គម

ការទទួលពានរង្វាន់នូវឯ the 15th Annual Global CSR Summit & Awards នៃទីក្រុងដាណាង ប្រទេសវៀតណាម
នេះជាឆ្នាំដ៏ឆ្នើមមួយទៀតសម្រាប់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាលដែលទទួលបានពានរង្វាន់ ២ លើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្នុងកម្មវិធី CSR Global Summit and Awards ប្រចាំឆ្នាំលើកទី ១៥ ដែលប្រារព្ធធ្វើឡើងចុងខែសីហា នៅទីក្រុង ដាណាង ប្រទេស វៀតណាម។ ពានរង្វាន់ទាំងនោះស្ថិតនៅក្នុងកម្មវិធីសហគមន៍ល្អបំផុត និងឧត្តមភាពក្នុងការផ្តល់អក្ខរកម្ម និងវិស័យអប់រំ។ នេះ​ជា​លើក​ទី​៣​ហើយ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះដែលសាលា ACE ត្រូវ​បាន​គេ​ទទួល​ស្គាល់​សម្រាប់​ការ​រួម​ចំណែក​ក្នុង​វិស័យ​អប់រំ និងការអភិវឌ្ឍន៍យុវជន​នៅ​ក្នុង​ ប្រទេស​កម្ពុជា និង​ក្នុង​តំបន់។ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និងជានាយកសាលា ACE បានលើកឡើងថា៖ “កិច្ចការជួយសង្គម គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តចូលរួមសហគមន៍ប្រចាំឆ្នាំរបស់ ACE និងគំនិតផ្តួចផ្តើមសង្គមជាអាទិភាព ដើម្បីលើកកម្ពស់អនាម័យនៅសាលារៀនជនបទ ការការពារបរិស្ថាន និងការទទួលបានការអប់រំ។ កិច្ចការទាំងនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធផ្ទាល់នោះទេ ប៉ុន្តែបន្ថែមលើសពីនេះសកម្មភាពជួយកិច្ចការសង្គមទាំងនេះមានឥទ្ធិពលផ្លាស់ប្តូរលើផ្នត់គំនិតរបស់មនុស្សរាប់ពាន់នាក់ដោយការបណ្តុះនូវការយល់ដឹង និងចែករំលែកចំណេះដឹងផ្សេងៗ តាមរយៈបណ្តាញក្រុមការងារ និងក្រុមគ្រួសារ។” ក្នុងឆ្នាំ ២០១៣ លោកនាយក ម៉ៅ ស្រេង  បានបង្កើតគណកម្មាធិការសង្គម ACE ជាយន្តការរៀបចំរចនាសម្ព័ន្ធសម្របសម្រួលព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកកម្ពស់គម្រោងនានាដូចជាការទទួលបានការអប់រំប្រកបដោយគុណភាពនៅទូទាំងប្រទេសកម្ពុជា តាមរយៈអាហារូបករណ៍ កម្មវិធីបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ សុខុមាលភាពសិស្ស និងជម្រុញឲ្យមានភាពចម្រុះព្រមទាំងយុទ្ធនាការដទៃផ្សេងទៀតក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលើកកម្ពស់និរន្តរភាពបរិស្ថាននៅតំបន់ដាច់ស្រយាល។  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង