ប្រវត្តិសាស្រ្តគុនខ្មែរមុនគេបង្អស់ ប៊ូសស្រ្តងឱ្យឡាន ២គ្រឿង ដល់អ្នកខ្លាំងគុនខ្មែរ ២រូប

ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡានរហូតដល់ ២គ្រឿង ដល់កីឡាករ ព្រំ សំណាង និងកីឡាករ ពេជ្រ សម្បត្តិ ដែលជួយលើកមុខមាត់វិស័យគុនខ្មែរឱ្យល្បីរន្ទឺពាសពេញពិភពលោកបានស្គាល់ច្បាស់ពីភាពខ្លាំងដ៏អស្ចារ្យរបស់ក្បាច់គុនខ្មែរ។  អ្នកខ្លាំងគុនខ្មែរ ដែលទទួលបានឡានខ្លាញ់គោ ពី Boostrong រួមមាន៖  ១. កីឡាករ ព្រំ សំណាង ប្រកួតក្នុងមហាព្រឹត្តការណ៍បីស្រ្តីពិភពលោករហូតដល់ទៅ៨ម៉ោង។ ថែមទាំងបានផ្ទះ ១ល្វែងទៀត ក្រោយប្រកួតឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ2023នេះ។  ​២. កីឡាករ ពេជ្រ សម្បត្តិ ប្រកួតឈ្នះគូប្រកួតអន្តរជាតិលើសង្វៀន Boostrong Kun Khmer All Star វគ្គ៨ និងទទួលបានសារគាំទ្រពីមហាជនទាំងនៅក្នុងហ្វេសប៊ុក និងសារ SMS ស្របតាមលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់។  ល្បីដូចគេនិយាយមែន ប៊ូសស្រ្តងចិត្តល្អ នាំយកគុនខ្មែរទៅកាន់ពិភពលោកហើយ ជួយកីឡាករគុនខ្មែរឱ្យមានឡានទំនើបរាប់ម៉ឺនដុល្លារជិះទៀត។ ដូច្នេះកីឡាករគុនខ្មែរគ្រប់រូប ត្រូវខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា ស្ទាត់ជំនាញ ដើម្បីមានឱកាសក្លាយជាបេក្ខភាពប្រកួតដណ្ដើមឡានខ្លាញ់គោ Boostrong។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង