មន្រ្តីប៉ូលិសម្នាក់ ទទួលការកោតសើរយ៉ាងច្រើន បន្ទាប់ជួយសង្គ្រោះបុរសប៉ុនប៉ងធ្វើអត្ត-ឃាត ប្រើខ្នោះធ្វើបែបនេះ មិនគិតគ្រោះថ្នាក់ខ្លួនឯង
ប៉ូលីសម្នាក់ក្នុងប្រទេសចិន បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសហគមន៍អ៊ីនធើរណែត បន្ទាប់ពីគាត់បានប្រើវិធីសង្គ្រោះដ៏ប្រថុយគ្រោះថ្នាក់ ដោយបានដាក់ខ្នោះដៃ ភ្ជាប់រវាងដៃគាត់ និងដៃបុរសដែលហៀបនឹងលោតធ្វើអត្តឃាតពីលើអាគារ។ យ៉ាងណាមិញ វីដេអូដែលថតបានប៉ូលិសប្រើខ្នោះដៃ ដើម្បីរារាំងមិនឲ្យបុរសម្នាក់លោតសម្លាប់ខ្លួន បានទាក់ទាញអ្នកចូលមើល ៧ លានដងនៅលើ Douyin កាលពីថ្ងៃទី២៣ ខែសីហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Xinwenjiaochaxian បានឲ្យដឹងថា បន្ទាប់ពីទទួលបានទូរស័ព្ទថា មានបុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ប៉ូលីសមានឈ្មោះ Li Yansong បានទៅកន្លែងកើតហេតុ និងបានរកឃើញបុរសម្នាក់នោះ កំពុងស្ថិតនៅលើដំបូលអគារលំនៅដ្ឋាន ជាកន្លែងដែលគាត់រស់នៅក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន។ នៅពេលដែល Li និងមន្ត្រីម្នាក់ទៀតមកដល់ បុរសនោះដែកមានឈ្មោះថា Chen បានកំពុងអង្គុយនៅលើដំបូលផ្ទះ ខណៈរូបគេកំពុងឈរត្រៀមលោតចុះ។ ខណៈពេលព្យាយាមបញ្ចុះបញ្ចូល Chen ឱ្យឡើងមកកន្លែងសុវត្ថិភាពវិញ លោក Li បានសុំឱ្យមិត្តរួមក្រុមម្នាក់ ហុចខ្នោះដៃដល់គាត់។ ហើយជំនួសឱ្យការដាក់ខ្នោះដៃ Chen ភ្ជាប់ទៅនឹងបង្កាន់ការពារក្បែរនោះ Ly បានដាក់ខ្នោះ Chen ជាប់នឹងកដៃរបស់គាត់ ដើម្បីការពារបុរសរូបនេះរបូតដៃធ្លាក់ ឬអាចលោតបាន។ បន្ទាប់មក ប៉ូលិសម្នាក់ទៀតបានចាប់ដៃ Chen ដោយមានជំនួយពីអ្នកពន្លត់អគ្គីភ័យ ហើយពួកគេក៏បានលើក Chen ចេញពីកន្លែងគ្រោះថ្នាក់ និងនាំទៅកាន់ទីសុវត្ថិភាព។ ភាពក្លាហាន និងការឆ្លើយតបរហ័សរបស់មន្ត្រីប៉ូលីស Li ត្រូវបានគេសរសើរយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន បន្ទាប់ពីវីដេអូនេះត្រូវបានផ្សព្វផ្សាយថា «លើកនេះ ខ្នោះដៃមិនមែនប្រើដើម្បីដាក់ខ្នោះដៃឧក្រិដ្ឋជនទេ ប៉ុន្តែដើម្បីសង្គ្រោះជីវិត, ប៉ូលិសដ៏អស្ចារ្យ គាត់ប្រថុយជីវិតដើម្បីជួយមនុស្ស»៕ សម្រួលដោយ ទៀង បុណ្ណរី