ចោរលួចម៉ូតូគេបានគ្រាន់រត់ដល់ម្ចាស់តាមទាន់ព័ទ្ធចាប់វាយទ្រមខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ខេត្តស្ទឹងត្រែងៈ  ចោរក្លាហានចូលលួចម៉ូតូរបស់មន្ត្រីទាហានម្នាក់ មិនបានសម្រេចត្រូវបានម្ចាស់ម៉ូតូដេញស្ទាក់ចាប់ប្រផាត់ប្រភីង នាំគ្នាវាយទ្រមខ្លួនយកម៉ូតូបានមកវិញចំណែកជនសង្ស័យប្រគល់ឲ្យទៅនគរបាប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះបាទ។ហេតុការណ៍ករណីចោរលួចម៉ូតូខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចអូរឈើទាល ភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង ។  សមត្ថកិច្ចបានឲ្យដឹងថា ចោរបានលួចម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាក លេខ ស្ទឹងត្រែង 1C,7452  លេខតួនឹងម៉ាស៊ីនND 125M5952136 កើតឡើងនៅចំណុចកើតហេតុខាងលើ។ ម្ចាស់ម៉ូតូមានឈ្មោះ យូ សុខចំរើន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរទាហាន រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។  សមត្ថកិច្ចបានបន្តឱ្យដឹងថា  ម្ចាស់ម៉ូតូក៏មិនបានឃើញម៉ូតូរបស់ខ្លួន ដោយសង្ស័យថា ម៉ូតូរបស់ខ្លួនគឺពិតជាត្រូវបានចោរចូលលួចម៉ូតូយកទៅបាត់ ភ្លាមៗនោះក៏បានស្រែកហៅរកឃ្នីគ្នាឲ្យជួយចេញទៅដេញតាមស្ទាក់ ក្រោយមកក៏បានតាមទាន់ជនសង្ស័យ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ ដោយប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ បន្ទាប់មកចាប់ខ្លួនជនសង្ស័យបាន០១នាក់ និងមានកាំភ្លើងខ្លីម៉ាករឡូ០១ដើម។ ព្រមទាំងយកម៉ូតូបានមកវិញ។  សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ បិន ដា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែង ឃុំ រោង ស្រុក មេមុត ខេត្តត្បូងឃ្មុំ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្ត និងកំពុងស្វែងរកបក្សពួកពាក់ព័ន្ធបន្ថែមទៀត។  (ដោយសហការី tnm ស្ទឹងត្រែង)   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង