ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
សាលាខេត្តសៀមរាប៖ រសៀលថ្ងៃសុក្រ ៩កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ជាលទ្ធផល គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋបានមកចាប់ឆ្នោតជ្រើសរេីសដីឡូត៍សរុបចំនួន៩,៨៣៦គ្រួសារ ។
-ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ចំនួន៥,៨៦៥គ្រួសារ។
-ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ចំនួន៣,៩៧១គ្រួសារ។
-បានប្រគល់ស័ង្កសី សរុប២៤៤,៧៤០ សន្លឹក សម្រាប់៨,១៥៧ គ្រួសារ ដោយមួយគ្រួសារទទួលបាន៣០សន្លឹក។
-ប្រជាពលរដ្ឋបានបើកស័ង្កសីនៅតំបន់រុនតាឯកបានចំនួន ៤,៨៩៩គ្រួសារ
-ប្រជាពលរដ្ឋបានរុះរើផ្ទះចេញពីរមណីដ្ឋានអង្គរចំនួន ៤,៣៥៨ខ្នងផ្ទះ។
ជាចុងបញ្ចប់នៃអង្គប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប សហការណ៍គ្នាការពារដីដែលបានរំដោះហេីយ៕