ប្រវត្តិសាស្រ្តគុនខ្មែរ រកឃើញជើងខ្លាំងគុនខ្មែរឈ្នះឡានហើយ

វិស័យគុនខ្មែរកាន់តែរីកចម្រើនអស្ចារ្យ ល្បីរន្ទឺកក្រើកមិនឱ្យចាញ់បរទេសឡើយ ប្រកួត៤ ឈ្នះទាំង៤។ អ្នកខ្លាំងគុនខ្មែរបានឡានមុនគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ និង ៣រូបទៀត បានម្នាក់​ ៤លានរៀល កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើសង្វៀន Boostrong Kun Khmer All Star វគ្គ៨។  Boostrong ជួយលើកតម្កើងគុនខ្មែរ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោមុនគេបង្អស់ ដោយដាក់លក្ខខណ្ឌ ២ ដើម្បីក្លាយជាម្ចាស់ឡានខ្លាញ់គោ ទី១.ត្រូវតែប្រកួតឱ្យឈ្នះគូប្រកួតអន្តរជាតិ និងទី២.ទទួលបានសារគាំទ្រច្រើនជាងគេ។ ជាលទ្ធផលចប់ការប្រកួត កីឡាករជើងខ្លាំងទាំង ៤រូប រួមមានកីឡាករ រឿង សោភ័ណ្ឌ, កីឡាករ ពេជ្រ សម្បត្តិ, កីឡាករ អេលីត សាន់ និងកីឡាករ ម៉ានូ សិល្បៈ សុទ្ធតែវៃឈ្នះគូប្រកួតអន្តរជាតិ អមជាមួយនឹងការប្រើបច្ចេកទេសក្បាច់គុនខ្មែរវៃតបតគូប្រកួតបានយ៉ាងល្អអស្ចារ្យ និងទាក់ទាញ ធ្វើឱ្យគ្រប់ជាតិសាសន៍ស្គាល់ច្បាស់ពីភាពខ្លាំងដ៏មហស្ចារ្យនៃក្បាច់គុនខ្មែរ។ ឆ្លងតាមការវាយតម្លៃសារគាំទ្រពីមហាជនទាំងនៅក្នុងហ្វេសប៊ុក និងសារ SMS ឃើញថាកីឡាករ ពេជ្រ សម្បត្តិ ទទួលបានសារគាំទ្រច្រើនជាងគេ ដូច្នេះក្រុមហ៊ុន Boostrong សម្រេចប្រកាសជាផ្លូវការឱ្យរថយន្តថ្មីស្រឡាងដល់ ពេជ្រ សម្បត្តិ យល់ស្របតាមការបោះឆ្នោតពីមហាជន។ ចំពោះកីឡាករ ៣រូបទៀត Boostrong ចិត្តល្អឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ ៤លានរៀលជាការលើកទឹកចិត្ត។  Boostrong ជួយគុនខ្មែរ អ្នកខ្លាំងពូកែ Boostrong ឱ្យឡាន! ញុំ Boostrong ទាំងអស់គ្នា ដើម្បីជួយលើកស្ទួយគុនខ្មែរឱ្យថ្កើនថ្កានតទៅមុខទៀត។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង