មន្ត្រីបរិស្ថាន១ក្រុម ដេញចាប់ម៉ូតូដឹកឈើ១គ្រឿង បាញ់ផ្អើលស្រុកកែវសីមា!

មណ្ឌលគិរី៖ មន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី កំពុងងឿងឆ្ងល់ជាខ្លាំងៈ ទៅលើមន្ត្រីបរិស្ថាន១ក្រុមគ្នា៤នាក់ ចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។  ដែលបាន ដេញចាប់ម៉ូតូដឹកឈើ១គ្រឿងមិនបានសម្រេច និងផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើល នៅស្រុកកែវសីមា..!។  ករណីនេះលោក ហេង អ៊ួង អធិការស្រុកកែវសីមា បានថ្លែងប្រាប់នៅថ្ងៃទី១២.០៨.២០២៣ថាៈពិតជាមាន ករណីដេញចាប់ម៉ូតូដឹកឈើ និងផ្ទុះអាវុធប្រាកដមែន.!។ បើតាមលោក ហេង អ៊ួង ក្រោយកើតហេតុ លោកបានធ្វើរបាយការណ៍ជូនថ្នាក់លើរួចហើយ ចំពោះវិធានការបែបណានោះ គឺនៅលើថ្នាក់ខេត្ត..!។ សូមជម្រាបថាៈ ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅចំណុចឆ្កែអើត ស្ថិតក្នុង ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង២០និង ៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។សេចក្ដីរាយការណ៍បានឱ្យ ដឹងថាៈ នៅមុនកើតហេតុ មានម៉ូតូ១គ្រឿង ដឹកឈើ០១ដុំ..!។  លុះដល់កន្លែងកើតហេតុ ស្រាប់តែ មានមន្ត្រីបរិស្ថាន១ក្រុម ជិៈម៉ូតូ៤គ្រឿង បើកដេញតាមម៉ូតូដឹកឈើ!។  បន្ទាប់មកក្រុមមន្ត្រី បានប្រើអាវុធ បាញ់ចំនួន០១គ្រាប់ បង្កការភ្ញាក់ផ្អើលជាខ្លាំង..!។ ក្រោយមានហេតុការណ៍ផ្ទុះអាវុធបែបនេះ សមត្ថកិច្ចបានចុះពិនិត្យឃើញថាៈ ក្រុមមន្ត្រីដែលផ្ទុះអាវុធមានគ្នា០៤នាក់។  ក្នុងនោះជនស៊ីវិលម្នាក់ ដឹកនាំផ្ទាល់ដោយលោក ស៊ូ សុន្ទរ៉ា អនុប្រធាននាយកដ្ឋាននៃ.ន.អ.ច នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។  ពោលគឺ មន្ត្រីទាំងនេះ ចុះបេសកកម្ម នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ រយៈពេល៥ថ្ងៃ ចាប់ពីងៃទី ០៧.០៨.២០២៣ ដល់ទី១១.០៨.២០២៣។  ប៉ុន្តែអ្វី ដែលធ្វើឱ្យមន្ត្រីរាជការ នៅខេត្តមណ្ឌលគិរី ងឿងឆ្ងល់នោះ គឺក្នុងលិខិតបេសកកម្ម មិនមានភ្ជាប់អាវុធមកជាមួយទេ..!។គឺមានតែរថយន្ត១គ្រឿង តើហេតុអ្វីលោក ស៊ូ សុន្ទរ៉ា និងបក្ខពួកមានអាវុធប្រើ និងបាញ់បោះបែបនេះទៅវិញ..?។  ជុំវិញករណីផ្ទុះអាវុធនេះដែរមិនអាចសុំការអត្ថាធិប្បាយ ពីលោក ស៊ូ សុន្ទរ៉ា អនុប្រធាននាយកដ្ឋាននៃ.ន.អ.ច បានទេ.!។ យ៉ាងណាក្ដីរង់ចាំបកស្រាយបុះភ្លឺពីសាម៉ីខ្លួន រៀងរាល់ម៉ោងធ្វើការដើម្បីផ្សាយបន្តទៀត៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង