អាហារូបករណ៍ចំនួន ៣១កន្លែង សិក្សាមួយឆ្នាំពេញនៅសាលា អេ ស៊ី អ៉ី (ACE)
ក្នុងឱកាសអបអរសាទរខួបទី ៣១ឆ្នាំនៅកម្ពុជា និងជាកម្មវិធីមួយនៃកិច្ចកាសង្គមក្នុងវិស័យអប់រំ (១៩៩២ – ២០២៣) មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានកំពុងផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣១ នាក់ (ម្នាក់ៗអាហារូបករណ៍រយៈពេល ១ឆ្នាំ)។ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ឈានមុខលើពិភពលោកលើសេវាបង្រៀនភាសាអង់គ្លេសនិងការបណ្តុះបណ្តាលជំនាញ ទទួលបានពានរង្វាន់ឆ្នើមលំដាប់អន្តរជាតិលើគុណភាព វិសាលភាព គំនិតបង្កើតថ្មី និងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម។ លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP Education និងជានាយកសាលា ACE បានមានប្រសាសន៏ថា៖ “ទន្ទឹមនឹងទទួលពានរង្វាន់ជាសាលាភាសាល្អជាងគេលើពិភពលោក សាលា ACE ក៏ទទួលបានរង្វាន់ជាសាលាដែលឈានមុខលើឆាកអន្តរជាតិលើការប្រើបច្ចេកវិទ្យាឌីជីថលក្នុងការពន្លឿនលទ្ធផលការរៀនសូត្ររបស់សិស្សនិស្សិត។” គួររំលឹកផងដែរ សាលាបានបើកដំណើរការចាប់តាំងពីឆ្នាំ ១៩៩២ ដើម្បីបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសដល់ បុគ្គលិកអ៊ុនតាក់ ដោយស្ថាប័ន IDP Education ដែលង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលីតាំងពីឆ្នាំ ១៩៦៩ និងបច្ចុប្បន្ធជាថាប័នឈានមុខលើពិភពលោកមានបុគ្គលិកប្រមាណ៥០០០ នាក់ក្នុងការផ្តល់ប្រឹក្សា និងបញ្ចូនសិស្ស និស្សិតទៅសិក្សានៅបរទេសរូមមាន អូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ កាណាដា និងសហរដ្ឋអាមេរិក។ បច្ចុប្បន្នសាលាមាន ៦ សាខានៅទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប បណ្តុះបណ្តាលលើជំនាញភាសាអង់គ្លេស ដែលជាជំនាញមួយមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទងកម្រិតអន្តរជាតិ អភិវឌ្ឈខ្លួន និងបង្កើនភាពច្នៃប្រឌិត ដែលសិស្សានុសិស្សនឹងទទួលបានតាមរយៈគុណភាពនៃការអប់រំពីសំណាក់លោកគ្រូអ្នកគ្រូដែលមានវិជ្ជាជីវៈត្រឹម
ត្រូវពោរពេញដោយបទពិសោធន៍បង្រៀន និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតដែលសាលាបំពាក់ និងប្រើប្រាស់ ដើម្បីជម្រុញ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ក្នុងនោះសាលាមានសិស្សនិស្សិតសរុបប្រមាណជាង ១០មឺុននាក់ក្នុងមួយឆ្នាំ ដែលមាន ១៥សញ្ជាតិផ្សេងៗគ្នា និងអាយុចាប់ពី ៧ឆ្នាំ ដល់ ៥០ឆ្នាំ។ អាស្រ័យហេតុនេះ សិស្ស និស្សិត និងអាណាព្យាបាលអាចស្វែងយល់ព័ត៌មានលម្អិតអំពីជម្រើសសិក្សា និងការដាក់ពាក្យអាហារូបករណ៍តាមប្រព័ន្អអេឡិចត្រូនិចឲ្យបានមុនថ្ងៃផុតកំណត់តាមរយៈ acecambodia.org/ACEscholarship បញ្ជាក់៖ សិស្សនិសិ្សតជ័យលាភីអាចជ្រើសរើសម៉ោងសិក្សាដែលខ្លួនពេញចិត្តនៅសាលាអេ ស៉ី អ៉ី (ACE) ណាមួយ ក្នុងចំណោម ៦ សាខាក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ឬសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច។ សម្រួលដោយ ទៀង បុណ្ណរី