ក្រុមគ្រួសារសពបុរសម្នាក់ ច្រានចោលព័ត៌មានបំពុលសង្គម ដែលថាសមាជិកខ្លួនស្លាប់ ដោយសារការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

TNM(ប៉ៃលិន)៖ ក្រុមគ្រួសារបុរសម្នាក់ ដែលស្លាប់ដោយសារជំងឺលើសឈាម បានច្រានចោលចំពោះ Facebook បំពុលសង្គមចំនួន២គណនី ដែលបានផ្សាយប្រឌិតថា សមាជិករបស់ខ្លួនបានស្លាប់ ដោយសារតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

បុរសដែលទទួលមរណភាពខាងលើនេះ ឈ្មោះ ជួន មុនីរិទ្ធិ អាយុ៤៤ ឆ្នាំ រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់មុនមកដល់មុនមកដល់មន្ទីរពេទ្យបង្អែក ខេត្ដប៉ៃលិន ដោយសារជំងឺគាំបេះដូង មិនមែនដោយសារការចាក់វ៉ាក់សាំងនោះទេ។

ក្រុមគ្រួសារសព ក៏សូមថ្ដោលទោសចំពោះ Facebook បំពុលសង្គមទាំងពីរនេះ ដែលផ្សព្វផ្សាយព័ត៌មានគ្មានការពិត ប៉ះពាល់ដល់កិត្ដិយសក្រុមគ្រួសារ និងប្រមាថដល់សពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង