រដ្ឋបាលស្រុកស៊ីធរកណ្ដាលអះអាងថា ក្នុងកាលៈទេសៈនេះ មិនអាចជួសជុលផ្លូវបានទេ!

ព្រៃវែង៖ ក្រោយពលរដ្ឋរិៈគន់គ្មានសំចៃមាត់ រឿងផ្លូវលំ១ខ្សែ នៅស្រុកស៊ីធរកណ្ដាល ខូចខ្ទេចខ្ញីមិនព្រមធ្វើ!។  ដោយកំពុងបង្កការលំបាកជាខ្លាំង សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន រួមនិងអ្នកដំណើរនោះមក.!។  ឥឡូវរដ្ឋបាលស្រុកស៊ីធរកណ្ដាល ចេញមកអះអាងថា៖ ពិបាកណាស់រដូវវស្សាភ្លៀងរាល់ថ្ងៃ រដ្ឋបាលស្រុក មិនមានលទ្ធភាពជួសជុលនោះទេ!។  ម្យ៉ាងវិញទៀត ផ្លូវ១ខ្សែនេះ បានស្នើទៅថ្នាក់ជាតិរួចហើយ ប៉ុន្តែពុំទាន់ធ្លាក់គម្រោងមកវិញ..!។  សូមជម្រាបថាៈ ផ្លូវ១ខ្សែដែលកំពុងរងការខូចខាតនិងរងការរិៈគន់ខាងលើ ជាប្រភេទផ្លូវលំ ស្ថិតនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង.!។  ការឆ្លើយតបពីសំណាក់ រដ្ឋបាលស្រុកស៊ីធរកណ្ដាល នៅពេលនេះបន្ទាប់ពីព័ត៍មានចុះផ្សាយ ដោយដកស្រង់តាមការលើកឡើង របស់ពលរដ្ឋ ពាក់ព័ន្ធផ្លូវខូចត្រង់ចំណុចខាងលើ មិនព្រមធ្វើ!។  ពេលនេះរដ្ឋបាលស្រុក បានលើកឡើងយ៉ាងដូច្នេះថា«ក្នុងនាមរដ្ឋបាលស្រុកស៊ីធរកណ្ដាល សូមធ្វើការបញ្ជាក់បន្ថែមចំពោះបញ្ហាទាំងឡាយដែលបានលើកឡើងពាក់ព័ន្ធនឹងករណីផ្លូវដែលពិបាកធ្វើដំណើក្នុងឃុំព្នៅទី១នេះ គឺមិនមែនអាជ្ញារធរស្រុកមិនបានយកចិត្តទុក្ខដាក់ ឬប្រងើយកន្តើយ លើករណីនេះនោះទេ ដោយលោកអភិបាលស្រុកបានខិតខំរៀបចំសំណើសុំសាងសងផ្លូវកៅស៊ូមួយខ្សែនេះប្រវែង ២៣ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួនបួន មានឃុំរំលេច ព្នៅទី១ ព្នៅទី២ និងឃុំជ្រៃឃ្មុំ បានទៅដល់ខុទ្ទកាល័យរបស់សម្ដេចតេជោ និងខាងខុទ្ទកាល័បានបញ្ចូនសំណើនេះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពរួចហើយដែរ តែនៅមិនទាន់ទទួលបានការឆ្លើយតបត្រឡប់មកវិញនៅឡើយ រីឯចំពោះការជួសជុលវិញនៅក្នុងកាលៈទេសៈនេះយើងមិនមានលទ្ធភាពដើម្បីជួសជុលផ្លូវនេះបានទេ ដោយបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា មានភ្លៀងធ្លាក់ស្ទីររាល់ថ្ងៃ និងទំហំនៃការចំណាយក៏ច្រើនដែរ ដូចនេះក្នុងនាមរដ្ឋបាលស្រុក សូមការយោគយល់អាធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋយើងផង។សូមអរគុណ!»។  ទោះជាយ៉ាងណាក្ដីៈ ពលរដ្ឋនៅតំបន់នោះសង្ឃឹមថាៈ ថ្នាក់ដឹកនាំខេត្តខេត្តព្រៃវែង រួមនិងក្រសួងពាក់ព័ន្ធ នឹងចាត់វិធានការ សាងសង់ ឬជួសជុលផ្លូវ១ខ្សែខាងលើ ឱ្យទាន់សភាពការណ៍មិនខាន! ដើម្បីឆ្លើយតប និងតម្រូវការទុក្ខកង្វល់ របស់ពលរដ្ឋជាក់ស្ដែង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង