ឃាត់ខ្លួនសង្ឃក្លែងក្លាយ២នាក់ និងតៃកុងរថយន្ដម្នាក់ ខណៈកំពុងសំងំជក់គ្រឿងញៀន
សង្ឃក្លែងក្លាយចំនួន២នាក់ និងអ្នកបេីករថយន្តជូនដេីរបិណ្ឌបាតម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងសំងំប្រេីប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ជួលភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនសង្ឃក្លែងក្លាយទាំងនេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានបង្ក្រាបជនសង្ស័យជាមុខសញ្ញាកាច់សោ ក ម៉ូតូប្រុសស្រីចំនួន៥នាក់ ហេីយបានបន្តតាមចាប់បក្ខពួកបន្តទៀតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ប្រភពពដដែលបានបន្តថា ខណៈសមត្ថកិច្ចចុះពិនិត្យតាមបន្ទប់ជួលរកជនសង្ស័យជាបក្ខពួកដែលឃាត់បាន ស្រាប់ប៉ះចំបន្ទប់សង្ឃក្លែងក្លាយ២នាក់ និងអ្នកបេីកបររថយន្តដឹកជូនដេីរបិណ្ឌបាតម្នាក់ទៀតស្នាក់នៅ និងកំពុងសំងំប្រេីប្រាស់ថ្នាំញៀនទេីបឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នសង្ឃក្លែងក្លាយ និងអ្នកបេីករថយន្ដត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី