ទឹកភ្លៀងលិចផ្លូវជាតិលេខ៤ កំពស់ជិត១ម៉ែត្រ អាជ្ញាធរប្រកាសឱ្យផ្អាកចរាចរណ៍!

ព្រះសីហនុ៖ ទឹកភ្លៀងបានជន់លិចកំណាត់ផ្លូវជាតិលេខ៤ ម្តុំស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ខណៈអាជ្ញាធរឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន និងរង់ចាំការជូនដំណឹងជាថ្មី!។នេះបើយោងតាម លិខិតជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅថ្ងៃទី៣០.០៧.២០២៣។  ក្នុងនោះដែរ មន្ត្រីនគរបាលបានឱ្យដឹងទៀតថាៈ កម្ពស់ទឹកលិចផ្លូវមានដល់ទៅ៨តឹក និងហូរកាត់ផ្លូវប្រវែង៦០០ម៉ែត្រ។  ពេលនោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ-តំណាងស្នងការនគរបាលខេត្ត និងកម្លាំងនគរបាលស្រុកកំពង់សីលា បានចុះទៅទីតាំងជំនន់ទឹកភ្លៀង ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋដែលរងគ្រោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង