ប្រទេសសិង្ហបុរី បានប្រហារជីវិតស្ដ្រីម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​!

ប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រទី២៨ ខែកក្កដា បានព្យួរកអ្នកទោសស្រីម្នាក់ ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៨ ពីបទជួញដូរថ្នាំញៀនហេរ៉ូអ៊ីនចំនួន៣០ក្រាម ចូលប្រទេស ដោយនេះ។
ជាករណីដំបូងហើយ ដែលស្ត្រីត្រូវបានប្រហារជីវិត នៅក្នុងប្រទេសអាស៊ីមួយនេះ នារយៈពេលជិត២ទសវត្សរ៍ចុងក្រោយ។  ការិយាល័យគ្រឿងញៀនកណ្តាលរបស់ប្រទេសបាននិយាយថាៈ ស្ត្រីជនជាតិសិង្ហបុរីអាយុ ៤៥ ឆ្នាំឈ្មោះ Saridewi Djamani ត្រូវបានប្រហារជីវិតកាលពីថ្ងៃសុក្រ។  នាងគឺជាអ្នកទោសស្ត្រីដំបូងដែលត្រូវបានសម្លាប់ ចាប់តាំងពីស្ត្រីអាយុ៣៦ឆ្នាំម្នាក់ ត្រូវបានប្រហារជីវិតក្នុងឆ្នាំ២០០៤ ពីបទជួញដូរគ្រឿងញៀនដូចគ្នានេះ។  សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Chiara Sangiorgio អ្នកឯកទេសលើកំណែទម្រង់ទោសប្រហារជីវិត ។  សម្រាប់អង្គការលើកលែងទោសអន្តរជាតិ បានហៅការប្រហារជីវិតនេះថា “ខុសច្បាប់” ហើយនិយាយថា វាបង្ហាញពីការមិនយកចិត្តទុកដាក់ និងសោកនាដកម្មលើកង្វះខាតទាំងស្រុងនៃកំណែទម្រង់ទោសប្រហារជីវិតនៅក្នុងប្រទេសសិង្ហបុរី។  អាជ្ញាធរសិង្ហបុរីនៅតែបន្តបំពានច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។  គួរជម្រាបថាៈ ការសម្លាប់ Saridewi គឺជាការប្រហារជីវិតលើកទី១៥ហើយ ចាប់តាំងពីប្រទេសសិង្ហបុរី ។  បានចាប់ផ្តើមទោសប្រហារជីវិតឡើងវិញក្នុងខែមីនាឆ្នាំ២០២២ បន្ទាប់ពីការអនុវត្តទោសនេះត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩៕ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង