អាជ្ញាធរខេត្តមណ្ឌលគិរីដុតបំផ្លាញដើមកញ្ឆាស្រស់ជាង២ពាន់ដើម នៅក្នុងស្រុកអូររាំង

TNM(ភ្នំពេញ) ៖ យោងតាមសេចក្តីថ្លែងសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អគ្គនាយករង និង លោកប្រធាននាយកដ្ឋាន ជ្រាបថា កន្លងមកតាមរបាយការណ៍បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមការស្ម័គ្រចិត្តបានចំនួនប្រមាណ៨២% នៃចំនួនក្របខ័ណ្ឌរួមបច្ចុប្បន្ន។

ក្នុងនាមថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូម សម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចាក់វ៉ាក់សាំង ទាំងលើកទី១ និងលើកទី២ ក៏ដូចជាអនុវត្តបានល្អប្រសើរ នូវវិធានការនានារបស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩។

ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យឃើញថា នៅមានមន្ត្រីមួយចំនួនទៀតមិនទាន់ បានចាក់វ៉ាក់សាំងនៅឡើយ។ ហេតុនេះ ដើម្បីជម្រុញការចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងប្រធាននាយកដ្ឋានចំណុះអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការមួយចំនួនដូចខាងក្រោម៖

១-បន្តផ្សព្វផ្សាយដល់មន្ត្រីនគរបាលនៅក្រោមឱវាទនាយកដ្ឋាននីមួយៗ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងកូវីដ- ១៩ ឱ្យទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានណែនាំកន្លងមក។

២-គ្រប់នាយកដ្ឋានត្រូវស្រង់បញ្ជីឈ្មោះមន្ត្រីដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងមន្ត្រីដែលមិនទាន់បានចាក់វ៉ាក់សាំង រួចផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នាយកដ្ឋានរដ្ឋបាលសរុប) អោយបានមុនថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ជាកំណត់។

៣-ក្នុងករណីមន្ត្រីនគរបាល ដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុសុខភាព ក្នុងប្រការណាមួយ សូមស្នើឱ្យមន្ត្រីនោះធ្វើការបញ្ជាក់ច្បាស់លាស់ ពីមន្ទីរពេទ្យក្រសួងមហាផ្ទៃ (មន្ទីរពេទ្យ១៦ឧសភា) ឬមន្ទីរសុខាភិបាលរាជធានី ខេត្ត។

៤-ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១តទៅ មន្ត្រីនគរបាលណាដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ មិនអនុញ្ញាតឱ្យចូលមកកន្លែងបំពេញការងារឡើយ៕

អត្ថបទដែលជាប់ទាក់ទង