សាហាវអ្វីម្ល៉េះ..! សុំផ្លែឪឡឹកហូបមិនបាន បុរសចិត្តអប្រិយម្នាក់ទាញដំ.ប.ង.វា.យ.ស.ម្លា.ប់លោកតាម្ចាស់ចម្ការស្លា.ប់ភ្លាមៗ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ខឹងសុំផ្លែឪឡឹកហូបមិនបាន ក៏យកដំបងវាយទៅលើលោកតាវ័យចំណាស់ម្នាក់បណ្តាលឱ្យស្លា.ប់ ខណៈហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៥កក្កដា ឆ្នាំ២០២៣ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ…។  លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះ សូ ឡិ ភេទប្រុស អាយុ៣១ឆ្នាំ បានដើរទៅផ្ទះជនរងគ្រោះឈ្មោះ ព្រឿង ព្រឿយ ភេទប្រុស អាយុ៨១ឆ្នាំ ហើយឃើញផ្លែឪឡឹកមួយចំហៀងក៏សុំបរិភោគ តែជនរងគ្រោះមិនឱ្យ និងប្រាប់ថាទុកសម្រាប់ចៅរបស់គាត់​ ស្របពេលនោះ ជនសង្ស័យកើតមានចិត្តខឹងក៏ទាញដំបងឈើវាយសំពងទៅលើជនរងគ្រោះត្រូវចំឆ្អឹងជំនីខាងឆ្វេង និងកែងដៃស្តាំបណ្តាលឱ្យស្លាប់តែម្ដង។ បន្ថែមលើសនេះ លោកបន្តថា ក្រោយកើតហេតុភ្លាម និងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម នៃអធិការដ្ឋាននគរបាលស្រុក ចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្តនីតិវិធីច្បាប់។  ដោយឡែក ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានសម្តែងការហួសចិត្តជាខ្លាំងចំពោះសកម្មភាពជនសង្ស័យ ដែលហ៊ានលើកដៃវាយសំពងលោកតា ដែលមានអាយុជាង៨០ឆ្នាំប្លាយរហូតក្ស័យជីវិត ព្រោះតែរឿងសុំឪឡឹកបរិភោគមិនបានបែបនេះឡើយ។ សកម្មភាពនេះ គឺពិតជាព្រៃផ្សៃខ្លាំងណាស់ ដែលអាជ្ញាធរសមត្ថកិច្ចគួរអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជននេះ ដោយមិនត្រូវបន្ធូបន្ថយទោសណាមួយ ដើម្បីឱ្យសក្តិសមនឹងទង្វើអសីលធម៌ និងជាអំពើមនុស្សឃាតដោយចេតនា ហើយក្នុងនាមជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនា មិនគួរណាជនសង្ស័យរូបនេះ ហ៊ានធ្វើអំពើព្រៃផ្សៃ ដែលសង្គមជាតិស្អប់ខ្ពើមបែបនេះនោះឡើយ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង