លោក អ៊ុយ សុធុន ក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិសង្កែ បាននាំអំណោយជាគ្រឿងបរិក្ខាសម្រាប់សាងសង់ផ្ទះរបស់លោកមេភូមិសង្កែ

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅឯភូមិសង្កែ ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប លោក អ៊ុយ សុធុន និងភរិយា ព្រមទាំងក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិសង្កែ បានដឹកនាំនូវអំណោយជាគ្រឿងបរិក្ខាទៅសាងសង់ផ្ទះដែររងការខូចខាតជាយូរណាស់ហើយពុករលួយភ្លៀងមកលិចពិបាកស្នាក់អាស្រ័យទៀតផង។ ក្នុងពិធីសំណេះសំណាលនេះដែរ លោក អ៊ុយ សុធុន និង ភរិយាក៏ទទួលបាននៃការទុកចិត្តពីថ្នាក់ដឹកនាំជាមួយការប្រគល់ជូននូវប័ណ្ណសរសើរដល់លោកផងដែរ ហើយលោក អ៊ុយ សុធុនក៏សូមអរគុណទៅដល់សប្បុរសជននានាជាមួយក្រុមការងារបក្សថ្នាក់កណ្តាលចុះជួយភូមិសង្កែដែលមិនខ្លាចការនឿយហត់ ជ្រោមជ្រែងទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងតែមានតម្រូវការជាចាំបាច់ដូចខាងលើផង។ ជាងនេះទៅទៀត លោក អ៊ុយ សុធុន ក៏សូមអរគុណដល់លោក សែម បូរ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិសង្កែ ដែលបានអនុញ្ញតអោយខ្ញុំបាទនិងគ្រួសារបានចូលរួមកិច្ចការសង្គមជាមួយគណៈបក្សប្រជាជនកម្ពុជា។  ដោយឡែកថ្មីៗនេះដែរ លោក អ៊ុយ សុធុន សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងស្ដីពីការគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដោយបានឃើញថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពិតជាប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការចូលរួមប្រកួតពីគណបក្សនយោបាយ រហូតទៅដល់១៨ គណបក្ស។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង