ស្ត្រីម្នាក់មានផ្ទៃពោះជាង៨ខែនិងមានជំងឺជំងឺបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្រោយពេលការវះកាត់យកកូនចេញពីក្នុងផ្ទៃ។

ស្ត្រីវ័យ៣០ឆ្នាំម្នាក់មានផ្ទៃពោះជាង៨ខែ បានធ្លាក់ខ្លួនឈឺពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី គ្រូពេទ្យសុំវះកាត់យកទារកចេញមុននឹងធ្វើកាព្យាបាលជំងឺឲ្យម្ដាយ ប៉ុន្ដែក្រោយការវះកាត់យកទារិកាបានរួចហើយ ស្ត្រីនោះក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែម្ដង។  ស្ត្រីរងគ្រោះមានឈ្មោះ ភា សុភី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គាត់មានប្ដី និងកូនចំនួន៤នាក់ មុខរបរជាកសិករមានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។  គ្រូពេទ្យថាស្ត្រីរងគ្រោះនោះកាលនៅរស់ធ្លាប់មានជំងឺប្រចាំកាយគឺជំងឺលើសឈាម និងជំងឺទឹកនោមប្រៃ ហើយនៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីនោះត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកទៅកាន់ពេទ្យសម្ភពមួយកន្លែង នៅក្នុងទីរួមខេត្តដើម្បីព្យាបាល។  ក្រុមគ្រូពេទ្យឯកជននោះបា្រប់ថា ពុំមានលទ្ធភាពព្យាបាលជំងឺស្ត្រីនោះឡើយ សូមឲ្យសាច់ញាតិដឹកគាត់ទៅមន្ទីរពេទ្យខេត្តដើម្បីធ្វើការព្យាបាលបន្ត។ នៅថ្ងៃដដែលនោះសាច់ញាតិបានដឹកស្ត្រីនោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគីរី ហើយគ្រូពេទ្យបានប្រាប់ថាជំងឺស្ត្រីនោះមានសភាពធ្ងន់ធ្ងរទៅហើយ ដើម្បីព្យាបាលគាត់បានគឺត្រូវធ្វើការវះយកទារកនៅក្នុងផ្ទៃដែលមានអាយុជាង៨ខែនោះចេញមកសិនដើម្បីកុំឲ្យប៉ះពាល់ទារកក្នុងផ្ទៃ។   ប៉ុន្ដែលោក ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មានដឹងថា ស្ត្រីនោះស្លាប់ដោយសារព្រាយក្រឡាភ្លើងទៅវិញ។  សាច់ញាតិរបស់ជនរងគ្រោះឃើញសភាពអ្នកជំងឺបែបនោះក៏យល់ព្រមឲ្យវះកាត់ព្រោះថា តម្លៃសេវាក៏មិនថ្លៃ ប៉ុន្មានគឺត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ក្រុមគ្រូពេទ្យក៏សម្រេចធ្វើកាវះកាត់យកទារិកាបានដោយជោគជ័យ ប៉ុន្ដែបានតែប៉ុន្មាននាទី ស្ត្រីនោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្ដងទៅ។  ករណីនេះផ្ដើមឲ្យមានកាលើកឡើងថា ក្រុមគ្រូពេទ្យដែលធ្វើការវះកាត់នោះសង្ស័យមានកាធ្វេសប្រហែសពុំបានចាក់ថ្នាំជំនួយកម្លាំង និងថ្នាំសម្រួលសំពាធឈាមឲ្យសសៃបើកឈាមដើរបានស្រួល ម្យ៉ាងស្ត្រីនោះពរពោះទើបបានជាង៨ខែមិនគួរវះកាត់ក្នុងស្ថានភាពម្ដាយកំពុងចុះខ្សោយកម្លាំងនោះទេ។  លោក ឌុច ហួរ ចៅ សង្កាត់ឡាបានសៀក បានសម្ដែងកាហួសចិត្តថា ទទួលយកមិនបានទេ ចៅអើយ កើតមកបានឯកសារដល់ទៅពីរក្នុងពេលតែមួយ គឺលិខិតកំណើតនិងលិខិតមរណៈមាតា៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង