បុគ្គលិកម្នាក់ បង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុនឥណទានជនបទ និងប្រើឈ្មោះអតិជនក្លែងក្លាយ ត្រូវបានប៉េអឹមចាប់ខ្លួន

កំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ​ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងក្លាយ។  បើតាមរបាយការណ៍របស់កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមហ៊ុនឥណទានជនបទ K.E.P Group ស្ថិតនៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រុមហ៊ុនបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុត ខ្លី ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ពន្ធករណី រំលោភលើទំនុកចិត្ត យកប្រាក់ពីក្រុមហ៊ុនចំនួនហាសិបលានរៀល (៥០,០០០,០០០រៀល)មកប្រើប្រាស់ខ្លួនឯង ដោយបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងចំនួន៤៦នាក់ ។   បច្ចុប្បន្ន ជនសង្ស័យក្រុមហ៊ុនបានប្រគល់ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សាកសួរដើម្បីអនុវត្តតាមនិតិវិធី ៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង