កម្មការិនី២នាក់ ត្រូវចោរល្បួងយកទៅដោះ គ្រឿងអលង្ការអស់ ព្រោះរើសបានខ្សែ.កមាសក្លែងក្លាយ!

ភ្នំពេញ៖ កម្មការិនី២នាក់ បានចាញ់ល្បិចលួងលោម(ឆបោក)ពីក្រុមទម្លាក់យោង ដោយនាំនាងទៅដោះ យកគ្រឿងអលង្ការអស់ពីខ្លួន។  ករណីនេះបានកើតឡើងនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។  ប្រភពព័ត៌មានបានឱ្យដឹងថាៈ ស្ត្រីរងគ្រោះទាំង២នាក់ ជាមិត្តភក្ដិនិងគ្នាស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឯខេត្តកំពង់ធំ ។  នៅមុនកើតហេតុកម្មការិនី២នាក់ បានដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ។  ពេលដើរតាមផ្លូវត្រូវ បានស្ត្រីសង្ស័យម្នាក់មកសួររឿងគេជ្រុះកញ្ចប់មាស..?។  កម្មការិនី២នាក់ មិនទាន់ឆ្លើយផង ត្រូវបានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាៈ កុំមាត់រូបគេរើសបានហើយដោយបង្ហាញឱ្យឃើញ លោហៈពណ៌ក្រហមសឹង ប៉ុនកូនដៃរួចប្រាប់ថា យើងយកទៅលក់បានលុយចែកគ្នា.!។  ជនសង្ស័យបញ្ចុះបញ្ចូល ល្បួងនាំជនរងគ្រោះទាំង២នាក់ ឱ្យជិៈម៉ូតូ២គ្រឿង ។  ទៅដល់ខាងលិចផ្សារព្រៃទា ក៏ឈប់ហើយហុចថង់ក្រហមឱ្យស្ត្រីរងគ្រោះ រួចដោះយកគ្រឿងអលង្ការ ទាំង២នាក់មានខ្សែដៃ ខ្សែកនិងក្រវិលអស់ហើយ ក៏គេចខ្លួនបាត់អស់តែម្តង។  ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ឱ្យគេជួយពិនិត្យឃើញជាដែកជ្រលក់ ។  ទើបដឹងខ្លួនថាៈ ចាញ់បោកជនសង្ស័យ ក៏បានឱ្យបុរសម្នាក់ ជួយឌុបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ។
ដើម្បីសុំសមត្ថកិច្ច ជួយស្រាវជ្រាវរកចាប់ជនទាំងនោះ យកមកចាត់ការតាមច្បាប់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង