ក្រុមពួកចោរដែលជាមុខសញ្ញាលួច ឆក់ និងប្លន់ ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវបង្រ្កាប
កំពង់ស្ពឺ ៖ ដោយបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកស្នងការរង ផែនការងារព្រហ្មទណ្ឌ បានចុះដឹកនាំសហការស្រាវជ្រាវ រហូតបង្រ្កាបបានមុខសញ្ញា០៣នាក់ ជាអ្នកប្រព្រឹត្ដនិងអ្នកសមគំនិតក្នុងការប្រព្រឹត្ដ។ មុខសញ្ញាបង្រ្កាបបាន ០៣នាក់ ៖ ១.ឈ្មោះពៅ សុវណ្ណរតន: ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ។ ២.ឈ្មោះ គឿន សុខគួន ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិត្រពាំងលើក សង្កាត់រការធំ។ ៣.ឈ្មោះ វែន តារា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិតាម៉ុល សង្កាត់ច្បារមន ។តាមការបញ្ជាក់ពី ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ថាក្រុមនេះបានធ្វើសកម្មភាពនៅក្នុងភូមិសាស្រ្ដក្រុងច្បារមន និងស្រុកសំរោងទង ពិសេសទឹកដីក្រុងច្បារមនច្រើនជាង មូលហេតុមានអំណោយផល និងមានមនុស្សច្រើន ដែលអាចមានលទ្ធភាពខ្ពស់ និងទទួលបានសម្ភារៈ ព្រោះការមកលេងកំសាន្ដពេលរាត្រីតាមក្លឹបឬមាត់ស្ទឹងព្រែកត្នោត ហាងរាត្រីមួយចំនួនទៀត ។ មការឆ្លើយបំភ្លឺនិងទទួលស្គាល់ពីក្រុមមុខសញ្ញាខាងលើថា សកម្មភាពនៅក្នុងក្រុងច្បារមន ចំនួន ០៧លើក (ប្លន់ម៉ូតូ១លើក-ឆក់៦លើក) ដោយមានកិច្ចប្រតិបត្ដិការបញ្ជាដឹកនាំ និងកិច្ចសហការពីកំលាំងនគរបាលក្រុងច្បារមន នៅថ្ងៃទី០៣.០៧.២០២៣វេលាម៉ោង២២និង៣០នាទី កំលាំងបានឆ្មក់ចូលផ្ទះសំណាក់ យីហោ ជំនោររាត្រី ក្រុងច្បារមន ដកហូតវត្ថុតាង:-កាំបិតកញ្ចែតដងឫស្សីចំនួន២ -ម៉ូតូម៉ាកC125ស៊េរី២០១៣ពណ៌ខ្មៅបិទតែម២០២២គ្មានក្បាំងលេខតួរ,ម៉ាស៊ីន 8884279 (ម៉ូតូជនរងគ្រោះ) -ម៉ូតូម៉ាកស្តុបពីពណ៌ខ្មៅ(ស៊េរីចាស់)ផ្លាកលេខកំពង់ស្ពឺ 1H.1670(ផ្លាកលេខម៉ូតូផ្សេង) ។ សកម្មភាព កាន់ដំបង និងកាំបិត កាប់ វាយទៅលើជនរងគ្រោះ និងជិះម៉ូតូឆក់តែម្ដង (កន្លងមកវត្ថុមានតម្លៃ ឆក់បានដូចជាទូរស័ព្ទ លុយ លោហៈ)។បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធីសាកសួរ និងចំណាត់ការកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការដើម្បីអនុវត្តច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី