ធ្លាប់ជាប់គុកម្តងហើយ នៅមិនរាងទៀត ចេញមកវិញលួចលើសដើម
កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគបាល ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ សាជាថ្មីទៀត បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបអ្នកដំណើរ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ។ ហេតុការណ៍ឆក់កាបូបខាងលើ កើតឡើងកាលពីវេលាម៉ោង ១៦.៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចចំការស្វាយមួយកន្លែង ក្នុងភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម សាវិន ភេទស្រី អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំណែកជនសង្ស័យឈ្មោះ ហួរ មករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងជន្លេង ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើតេស្តទឹកនោមមានសារធាតុញៀន។ សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម សាវិន ភេទស្រី អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំណែកជនសង្ស័យឈ្មោះ ហួរ មករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងជន្លេង ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើតេស្តទឹកនោមមានសារធាតុញៀន។សមត្ថកិច្ចឱ្យដឹងថា មុនពេលធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះឆ្លងស្ពានព្រែកតាមាក់មកស្រុកខ្សាច់កណ្ដាល រកឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ពេលជិះមកដល់កន្លែងកើតហេតុ ឃើជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងមានស្ពាយកាបូបចំនួន០១ ជិះតាមផ្លូវចំការស្វាយនៅភូមិឃុំកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូតាមពីក្រោយ ស្ទាក់ម៉ូតូជនរងគ្រោះឱ្យឈប់ ហើយនិយាយគំរាមជនរងគ្រោះថា ឱ្យកាបូបមកណេះ បើមិនឱ្យប្រយ័ត្នត្រូវឥលូវហើយ និយាយរួចជនសង្ស័យចាប់ទាញយកកាបូប ជនរងគ្រោះបានជិះគេចខ្លួន ចំណែកជនរងគ្រោះបានស្រែកឆោឡោថាចោរៗ ភ្លាមនោះអ្នកចាំចំការស្វាយនៅទីនោះបានចេញមកស្ទាក់ចាប់ជនសង្ស័យបាន ប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស៊ីធរ តែម្តង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាបូបជ័រចំនួន០១ ជារបស់ជនរងគ្រោះក្នុងនោះមាន ទូរស័ព្ទ១គ្រឿង ម៉ាក realme C12 ពណ៌ ក្រហម ស៊ីមកាតលេខ 099 470 916 និងប្រាក់រៀលចំនួន ៤៣០០០រៀល។ និងដកហូតម៉ូតូជនសង្ស័យមួយគ្រឿង ម៉ាក suzaki let’s ពណ៌ ស ពាក់ផ្លាកលេខ កណ្ដាល 1U-5333 ដែកកេះចំនួន ០១ និងបំពង់កែតូចសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១។សមត្ថកិច្ចបញ្ជាក់ថា កាលពីឆ្នាំ២០២០ ជនសង្ស័យធ្លាប់ប្រព្រឹត្តឆក់កាបូប ត្រូវបានសមត្ថកិច្ចនគរបាលស្រុក ឃាត់ខ្លួនបញ្ជូនទៅតុលាការដាក់ពន្ធនាគាររយ:ពេល ១៨ខែម្តងរួចមកហើយ ។ ក្រោយពីចេញពន្ធនាគារមកវិញ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេចចំនួន០៥លើកទៀត នៅរាជធានីភ្នំពេញ០២លើក ស្រុកមុខកំពូល០១លើក និងស្រុកខ្សាច់កណ្ដាល០១លើក។
ក្រោយឃាត់ខ្លួន សមតកិច្ចបានធ្វើការបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់តុលាការ ធ្វើការចោទប្រកាន់តាមនីតិវិធីសាជាថ្មីទៀត៕ សម្រួលដោយ ទៀង បុណ្ណរី