សមត្ថកិច្ចកំពុងស៊ើបអង្កេត ករណីប៉ូលិសខណ្ឌដង្កោម្នាក់ បាញ់សម្លាប់ខ្លួនឯង!

ភ្នំពេញ៖ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ករណីមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោម្នាក់ ដែលធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯង។  ហេតុការណ៍ធ្វើអត្តឃាតនេះ បានកើតឡើងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោកាលពីយប់ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៣។  សមត្ថកិច្ចបានឱ្យដឹងថាៈ ជនអត្តឃាតប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះរបស់ខ្លួន ចំនួន២គ្រាប់។ ដោយមិនទាន់ដឹងមូលហេតុ និងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងអាជ្ញាធរមូលដ្ឋាន។  បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត។
ជនអត្តឃាតឈ្មោះ អេង សុខរី ជាមន្ត្រីនគរបាលសង្កាត់ព្រៃស មានប្រពន្ធកូនខ្ចីនៅផ្ទះជាមួយគ្នា។   បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងផ្នែកជំនាញ បានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងកោសល្យវិច្ឆ័យ។   ប៉ុន្តែជុំវិញករណីធ្វើអត្តឃាតនេះក្រុមការងារសារព័ត៌មាន ដើមរាំង កំពុងស្វែងរកការពិត និងសាច់រឿងលម្អិតដើម្បីផ្សាយជូននៅពេលក្រោយទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង