ទស្សនៈវិស័យនៃជំនួបសមាជិក សមាជិការជាមួយ អគ្គនាយក S A TV Online
កាលពីរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៣នៅទីស្នាក់ការផ្លូវវេងស្រេងរាជធានីភ្នំពេញ សមាជិក សមាជិការនៃបណ្តាញសារព័ត៌មាន នៅជុំវិញស្ថាប័នព័ត៌មាន S A Tv HD Online បានជួបជុំគ្នាដើម្បីផ្សព្វផ្សាយពីគោលនយោបាយដឹកនាំ គ្រប់គ្រង ផលិតកម្មវិធីនិងទទួលស្គាល់ សហភាតរៈជាដៃគូ ព្រមទាំងតែងតាំងនិងទទួលស្គាល់ អ្នកសារព័ត៌មានមួយចំនួនទៀតក្រោមអធិបតីភាពលោកបណ្ឌិត ដួង អក្ខរា អគ្គនាយក S A Tv HD Online។ ជាមួយគ្នានេះលោកបណ្ឌិតដួងអក្ខរា អគ្គនាយកបានតែងតាំងនិងទទួលស្គាល់ សមាជិកសមាជិការព្រមទាំង បានបង្ហាញផ្សព្វផ្សាយអំពីគោលបំណង ទស្សនៈវិស័យព្រមទាំង នយោបាយនៃការផលិតព័ត៌មានឲ្យបានល្អស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីនោះលោកបណ្ឌិត ដួង អក្ខរា បានឲ្យដឹងថា ៖ទស្សនៈរបស់ S A Tv HD Online
១-ជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជាដែលរង់ការអយុត្តិធម៌ ដែលរំលោភបំពានពីមជ្ឈដ្ឋានផ្សេងដោយរាប់ទាំងមន្ត្រីមានអំណាច នឹងជួយផ្តល់ពត៌មានពិតជូនទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយអោយបានឆាប់រហ័សនិងមានប្រសិទ្ធភាព។
២- ចង់ឃើញប្រទេសមាន សេរីភាព ស្ថេរភាព យុត្តិធម៌ ហើយប្រជាជនកម្ពុជាទាំងមូល ទទួលបានស្មើភាពគ្នាចំពោះមុខច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
បេសកម្មរបស់សារព័ត៌មានយើង
1.ចុះយកពត៌មានផ្ទាល់ ផ្តិតយករូបភាព វីដេអូ សកម្មភាព ផ្ទាល់នៅគ្រប់តំបន់ នឹងថតឡាយផ្ទាល់ ដោយគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ព្រមទាំងចងចាំពាក្យស្លោកសម្ដេចតេជោ (អ្នកសារព័ត៌មានចុះយកព័ត៌មានពិតកុំប្រឌិតរឿងដាក់អ្នកដទៃ )
2.ទទួលយកនូវការពឹងពាក់ជួយផ្សព្វផ្សាយក្នុងអង្គភាព S.A TVHD ដើម្បីឆ្លើយតបនៃការចង់បាន ការស្រេចឃ្លានរកអយុត្តិធម៌របស់មហាជនមួយចំនួន ដោយមិនរើសអើង គ្មានប្រកាន់វណ្ណៈ។ អ្នកសារព័ត៌មានយើងខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់និងគិតគូនិយាយល្អ ធ្វើល្អ ផ្សព្វផ្សាយល្អ ព្រមទាំងមានប្រាស្រ័យទាក់ទងល្អជាមួយមនុស្សល្អៗ គ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីឆ្ពោះទៅការរួបរួមក្នុងសង្គមឲ្យបានល្អក្នុងសង្គមជាតិល្អទាំងមូល។
3.ទោះបីសារព័ត៌មាន មិនមែនជាសមត្ថកិច្ចជាអ្នកសម្រេចក្តី ប៉ុន្តែយើងមានគោលដៅជាបម្បង ជួយនាំដំណឹងពិតពីមូលដ្ឋានដល់ទៅថ្នាក់ជាតិ នាំដំណឹងពីរាជរដ្ឋាភិបាលជូនមហាជន និងបង្ហាញពីសកម្មភាពល្អឬភាពអវិជ្ជមានរបស់មន្ត្រី អំពើរមិនស្របច្បាប់របស់មជ្ឈដ្ឋានមួយចំនួន ដើម្បីឲ្យជំនាញសមត្ថកិច្ចបានជ្រាបនិងចាត់វិធានការតាមជំនាញ ប្រយោជន៍ ដោះស្រាយវិវាទភាគីទាំងសងខាងឲ្យទទួលបានយុត្តិធម៌។
4.រួមគ្នាសាងអំពើល្អ មិនរើសអើង ផ្សាយបើកបង្ហាញរឿងពិតដោយតម្លាភាព មិនគាំទ្រភាគីមានអំណាច មានលុយដែលបំពានមកលើអ្នកទន់ខ្សោយនោះឡើយ។
បន្ថែមពីលើនេះ យកចិត្តទុកដាក់ខ្លាំងដើម្បីជួយប្រជាពលរដ្ឋដែលងាយរងភាពអយុត្តិធម៌ពីសំណាក់ជនរំលោភបំពានពិសេសការរំលោភពីមន្រ្តីមានអំណាចណាមួយមកលើប្រជាពលរដ្ឋ។
នៅក្នុងពិធីនោះដែរលោកអគ្គនាយកបានផ្តល់ការបញ្ចាក់ទទួលស្គាល់ផ្តល់តួនាទីជូន
១.លោក យ៉ែម វុទ្ធី នាយករង
២.លោក ញុឹក ហុងឆេង ទីប្រឹក្សា
៣.លោក យ៉ែម ចាន់ណា ទីប្រឹក្សា
ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិត ដួង អក្ខរា សូមអរគុណទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកាទាំងអស់ដែលបានរួបរួមសាមគ្គីគ្នាបានល្អ និងថតរូបទុកជាអនុស្សាវរីយ៍ កម្មវិធីបញ្ចប់គឺយើងបានមហាអាហារសាមគ្គីផងដែរ។ សម្រួលដោយ ទៀង បុណ្ណរី