មន្ត្រីនគរបាលម្នាក់សម្រេចបញ្ចប់ជីវិតដោយបា.​ញ់.ស.​ម្លា.ប់​ខ្លួនក្នុ​ងរ​ថយ​ន្ត ខណៈមានបញ្ហាក្នុងគ្រួសារ

ស្វាយរៀង៖ ដោយសារ​មានជំងឺប្រចាំកាយ និងមានបញ្ហាក្នុងគ្រួសារ មន្ត្រីនគរបាលម្នាក់បានបា​ញ់ស​ម្លាប់​ខ្លួនឯ​ងនៅក្នុ​ងរ​ថយ​ន្ដ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥:២៥នាទីល្ងាចថ្ងៃទី១៨មិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។  យោងតាមមន្ត្រីនគរបាលស្រុកកំពង់រោទ៍ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៅ ទិត្យរីណា ភេទប្រុស អាយុ​៣៦ឆ្នាំ មានតួនាទីជាមន្ត្រីនគរបាលជាតិ និងមានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ បើតាមចម្លើយរបស់លោក សៅ សាមាន ត្រូវជាឪពុក ដែលស្នាក់ក្រោមដំបូលផ្ទះតែមួយបានឱ្យដឹងថា កូនប្រុសរបស់គាត់ មានជំងឺប្រចាំកាយច្រើនឆ្នាំមកហើយព្យាបាលពុំជាសះស្បើយ ស្រាប់តែនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មុនកើតហេតុ កូនប្រុសរបស់គាត់គ្រាន់តែបើករថយន្តចូលដល់ផ្ទះ មួយសន្ទុះក្រោយមក ឮសូរសំឡេងផ្ទះកាំភ្លើង ក្រុមគ្រួសាររត់ចេញមកមើល ឃើញជនរងគ្រោះស្លាប់ក្នុងរថយន្តបាត់ទៅហើយ និងបានផ្អើលឆោឡោនាំគ្នាលើកចេញដាក់លើគ្រែ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះប្រើប្រាស់កាំភ្លើងម៉ាកCZP07 ពណ៌ខ្មៅបាញ់ចំសៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត។ សពជនរងគ្រោះក្រោយពីជំនាញគ្រូពេទ្យពិនិត្យកោសល្យវិច័យ រួចក៏បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ​តាម​ប្រពៃណី៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង