អាជីវករ ផ្សារអូរឫស្សី ចំនួន២០នាក់ បន្ថែមទៀត បាន ឆ្លង កូវីដ១៩
TNM(ភ្នំពេញ) ៖ អាជីវករ ផ្សារអូរឫស្សី ចំនួន២០នាក់ បន្ថែមទៀត បាន ឆ្លង កូវីដ១៩ ដែលសរុបកើនដល់ចំនួន៣៦នាក់ ហើយ ។ នេះបើតាម អនុគណៈកម្មការស្រាវជ្រាវជំងឺ កូវីដ១៩ ចេញផ្សាយ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅផ្សារអូរឫស្សី ឬ អ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តា ប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។
ទីតាំង ធ្វើតេស្ត រួមមាន វិទ្យាល័យ បាក់ទូក វិទ្យាល័យ បឹង ត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕