អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះនាំខ្លួននារីៗរកស៊ីផ្លូវភេទនៅផ្លូវវេងស្រេងដែលបង្កភាពអនាធិបតេយ្យ
ដោយឃេីញមានក្រុមនារីៗរកស៊ីផ្លូវភេទកំពុងតែប្រមូលផ្តុំគ្នា និងហៅម៉ូយតាមដងផ្លូវយ៉ាងអនាធិបតេយ្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួននារីៗរកស៊ីផ្លូវភេទតាមបណ្ដោយផ្លូវចោមចៅ(វេងស្រេង)ជាច្រេីននាក់យកទៅធ្វេីការអប់រំ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វេីឡេីងនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនវឌ្ឍនៈ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាចធានីភ្នំពេញ។ អាជ្ញាធរបានឱ្យដឹងថា ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋឃើញក្រុមនារីៗរកស៊ីផ្លូវភេទតាមដងផ្លូវអង្គុយ និងឈរចាំហៅម៉ូយយ៉ាងអនាធិបតេយ្យ ថែមទាំងមានរឿងមិនឈប់ឈរ ធ្វើឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសង្គមទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ មានការបញ្ជាផ្ទាល់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមនារីៗទាំងនោះយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីការអប់រំ។ បច្ចុប្បន្ន ក្រុមនារីៗទាំងនោះកំពុងឃុំខ្លួនជាបណ្តោះអាន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ សម្រួលដោយ ទៀង បុណ្ណរី