ខណៈនេះ អ្នកឆ្លងកូវីដ១៩លើលោកកើនដល់ជាង១៣២លាន ៤០ម៉ឺននាក់ ស្លាប់ជាងលាន ៨៧ម៉ឺននាក់
TNM(បរទេស) ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldomete បង្ហាញថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣២,៤០២,៦៦៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៧៣,២៤៧នាក់ និងជាសះស្បើយឡើងវិញ ១០៦,៦៨៥,៥៦៣នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៤៩០,៥៦៣នាក់ ស្លាប់ចំនួន ៥៦៩,១៩៧នាក់ និងជាសះស្បើយចំនួន ២៤,០២២,១៦៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,០២៣,១៨៩នាក់ ស្លាប់ចំនួន ៣៣៣,១៥៣នាក់ និងជាសះស្បើយ ១១,៤៣៦,១៨៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១២,៦៨៤,៤៧៧នាក់ ស្លាប់ ១៦៥,៥៧៧នាក់ និងជាសះស្បើយ ១១,៧៣០,០៤៥នាក់៕