សំណាង១ក្នុង១ពាន់គ្រោះថ្នាក់ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងលើផ្លូវល្បឿនលឿន ខ្ទាតក្រឡាបផ្ងារជើងតែមនុស្សរួចផុតជីវិត

ខេត្តព្រះសីហនុ៖ រថយន្តពីរគ្រឿងបុកគ្នាពីក្រោយយ៉ាងពេញទំហឹង និងក្រឡាប់ផ្ងារជើងលើ លើផ្លូវល្បឿនលឿនបណ្តាលឱ្យមនុស្ស២នាក់រងរបួសស្រាល ត្រង់ភូមិសាស្ត្រភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ​នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣…។  សមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងជិត១១កន្លះថ្ងៃត្រង់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុច K១១១+(៨00) ទិសដៅព្រះសីហនុ-ភ្នំពេញ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បើកបរក្នុងស្ថានភាពល្បឿនលឿន​ ហួសជ្រុលទៅបុកពីក្រោយរថយន្ដមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនទិសដៅស្របគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់ធ្លាក់ពីលើផ្លូវរងការខូតខាតយ៉ាងដំណំ និងធ្លាក់រាយប៉ាយពេញផ្លូវនូវសម្ភារដែលផ្ទុកនៅលើរថយន្តទាំងនោះផងដែរ។ សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា រថយន្តទី១ ម៉ាក តូយ៉ូតាហ៊ីឡាក រ៉េវ៉ូ ព័ណ៌-ស ពាក់ស្លាកលេខ ភ្នំពេញ ២BU-២៤២៦ អ្នកបើកបរឈ្មោះ ផូ ច័ន្ទដារា ភេទប្រុស ជនជាតិខ្មែរ មានអ្នករួមដំណើរក្មេងប្រុសម្នាក់(រងរបួសស្រាលទាំង២នាក់)។ រីឯរថយន្តទី២ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ២BD-៩៧៤៣ បើកបរដោយឈ្មោះ ហៀង ហុងឈៀន ភេទប្រុស ជនជាតិខ្មែរ មានអ្នករួមដំណើរម្នាក់ ស្រី (តែមិនមានអ្នករងរបួសទេ)។ សូមបញ្ជាក់ថា បច្ចុប្បន្នរថយន្តទាំងពីរ មានការសម្របសម្រួល ក៏ដូចជាវាស់វែងដោយមន្ត្រីជំនាញផ្នែកចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុនផ្លូវល្បឿនលឿន និងដោះស្រាយគ្នានៅពេលក្រោយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង