តខ្សែភ្លើង​ខុសបច្ចេកទេ​ស​ ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង

ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រ​ក់ស័ង្កសី និងរថយន្ដម៉ាក TOYOTA TACOM​A មួយគ្រឿង រួមទាំងសម្ភារមួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីការតខ្សែភ្លើងខុសបច្ចេកទេស។  ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០១ ខែ​មិថុ​នា ឆ្នាំ២០​២៣ នៅចំណុចភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអណ្ដាលភ្លើងឆាបឆេះនេះមានឈ្មោះ សុខ វ៉ិត ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ ចាន់ថន អាយុ៣៦ឆ្នាំ។ ក្នុងរបាយការណ៍បញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះមានទំហំ៥ម៉ែត្រ គុណ​ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រ​ក់ស័ង្កសី និងរថយន្ដមួយគ្រឿងម៉ាក TOYOTA TACOM​A (2002) មួយគ្រឿង រួមទាំងសម្ភារក្នុងផ្ទះមួយចំនួនត្រូវអណ្ដាតភ្លើងឆេះអស់ទាំងស្រុង។ តាមការបញ្ជាក់​ពីសមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ និងកម្លាំង​ជំនាញ​ដែលបានស្រាវជ្រាវដឹងថា ករណីបណ្ដាលមក​ពីការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ដែលតខ្សែតំណច្រើនក​ន្លែង​ មិនមានលក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏សំណូមពរ​ដល់ពលរដ្ឋ​ ត្រូវ​ពិនិត្យ​លើចំណុចនេះ​ដើ​ម្បីជៀសវាងគ្រោះមហន្ដរាយ​កើតឡើង​ជាយថាហេតុ​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង