អគ្គិសនីៈ នឹងរអាក់រអួលចាប់ពីថ្ងៃទី១ដល់ទី៤ខែមិថុនា នៅភ្នំពេញនិងខេត្តកណ្ដាល!

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការ ជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនីនៃអគ្គិសនីកម្ពុជា។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។  ទោះជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក្តី។  ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច នឹងមានការរអាក់រអួលខ្លះៗចៀសមិនផុតដែលខាងអគ្គិសនីកម្ពុជាសុំអភ័យទោសទុកជាមុន។  បច្ចុប្បន្នៈ ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជន ឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅតាមពេលវេលាកំណត់។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង