អាជ្ញាធរស្រុកភ្នំស្រុក ចុះអប់រំផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទនៅអាងទឹកត្រពាំងថ្ម
បន្ទាយមានជ័យ៖ នៅថ្ងៃទី៣១ខែឧសភា២០២៣ លោកអភិបាលស្រុកភ្នំស្រុក ស្វាសស្វែងដឹកនាំក្រុមការងារចម្រុះមានទាំងកម្លាំងប្រដាប់អាវុធទាំង៣ ចុះអប់រំផ្សព្វផ្សាយពីច្បាប់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់។ លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកដឹកនាំរួមមានមន្រ្តីកាលរិយាល័យ រដ្ឋបាលការពារ នឹងអភិរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មន្រ្តីជលផល ឧទ្យានុរក្ស សហគមន៍ តំបន់ការពារធម្មជាតិនិងទេសចរណ៍អាងត្រពាំងថ្ម ។ ក្នុងការចុះនេះផងដែលកម្លាំងចម្រុះធ្វើការ អប់រំផ្សព្វផ្សាយ នឹងសារអ៊ុយ(ស្បៃម៉ុង)ជាច្រើន និងលបប្រឹស១០០ចំនួន០៧ នៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។ សូមបញ្ជក់ថា ដោយសារបទល្មើសនេសាទ បានកើតមានខ្លាំងនៅតំបន់អាងទឹកត្រពាំងថ្ម មានទាំងឆក់យ៉ាងសកម្ម នៅពេលយប់រហូតជនប្រព្រឹតល្មើសនេសាទខុសច្បាប់ ផ្ទុះហិង្សាលើមន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍នៃតំបន់ការពារធម្មជាតិអាងត្រពាំងអោយមានរបួស ហើយមូលដ្ឋានមិនរាយការណ៍មកថ្នាក់ខេត្ត ទើបអាជ្ញាធរខេត្តប្រជុំចាត់វិធានការបន្ទាន់កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក អោយមានក្រុមប្រចាំការទប់ស្កាត់បទល្មើស២៤ម៉ោងលើ២៤ម៉ោង៕ សម្រួលដោយ ទៀង បុណ្ណរី