ផ្ទះពលរដ្ឋជិត៩០ខ្នងនៅខេត្តបាត់ដំបង រងការខូចខាតដោយសារខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋសរុបចំនួន៨៨ខ្នង​ នៅស្រុកចំនួន៥នៃខេត្តបាត់ដំបង បានរងនូវការបំផ្លាញដោយភ្លៀង លាយឡំជាមួយខ្យល់កន្រ្តាក់ ផ្គររន្ទះ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។  យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមផ្ទះទាំង៨៨ខ្នង ដែលរងការខូចខាត ក្នុងនោះរួមមាន៖ ស្រុកសង្កែ ខូចខាតចំនួន៦៣ខ្នង និងបើងដំបូលសាលារៀន, ស្រុកមោងឫស្សីខូចខាតចំនួន១០ខ្នង, ស្រុកថ្មគោលខូចខាតចំនួន០២ខ្នង, ស្រុកឯកភ្នំចំនួន០២ខ្នង និងផ្ទះបណ្តែតទឹកចំនួន១១, ស្រុកកំរៀង រន្ទះបាញ់បណ្តាលឱ្យងាប់សត្វគោ ០១ក្បាល។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទ្បើយ ដែលខេត្តបាត់ដំបងរងការបំផ្លាញពីគ្រោះធម្មជាតិជាក់ស្តែងកាលកាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣កន្លងមក មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកគ្រប់ដណ្ដប់ទៅលើស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ រងការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦៦ខ្នង ក្នុងនោះសាលារៀន០១ខ្នងតែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង