សាធារណៈរដ្ឋឆែកឆែកសន្យាជួយដល់កម្ពុជា លើការងារបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងទឹកស្អាត កម្រិតជំនាញអាហារូបករណ៍ថ្នាក់បរិញ្ញា និងអនុបណ្ឌិត
ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក Petr Gandalovic ប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងជំនួយមនុស្សធម៌ ក្រសួងការបរទេស នៃសាធារណៈរដ្ឋឆែក បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក នឹងជួយគាំទ្រកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ លើការងារបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងទឹកស្អាត កម្រិតជំនាញអាហារូបករណ៍ថ្នាក់បរិញ្ញា និងអនុបណ្ឌិត នៅសាធារណៈរដ្ឋឆែក ។ បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ ចំពោះលោក Petr Gandalovic ប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងជំនួយមនុស្សធម៌ក្រសួងការបរទេសនៃសាធារណៈរដ្ឋឆែក និងជាប្រធានប្រតិភូ និងលោក Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនភ្ញៀវអំពីទស្សនៈវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ដោយផ្ដោតទៅលើការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើនមុខរបរបន្ថែមក្រៅពីការធ្វើកសិកម្មតែមួយមុខ។ ជាមួយនេះក្រសួងក៏បានជម្រុញកាផ្គត់ផ្គង់ទឹកស្អាត ពង្រឹងសម្ថភាព អភិវឌ្ឍន៍ធនធានមនុស្ស និងស្ថាប័ន។ ជាការឆ្លើយតបលោកលោក Petr Gandalovic បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី ដែលបានអនុញ្ញតឲ្យរូបលោក និងលោក Martin Vavra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ព្រមទាំងសហការី ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក បានចូលមកជួយកម្ពុជាអស់រយៈពេលជិត ១៣ឆ្នាំមកហើយ ហើយដំណាក់កាលទី២ នៃការត្រៀអនុវត្តផែនការសម្រាប់កម្ពុជា។ លោកបានបន្តថា រដ្ឋាភិបាលឆែកបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលកម្មវិធីនេះនៅខេត្តកំពង់ឆ្នាំង។ ជាមួយនេះឆែកក៏បានផ្ដោតទៅលើការបណ្ដុះបណ្ដាលកសិករ ឲ្យចេះកែឆ្នៃម្ហូមអាហារទុកបានយូរ ជួយកាត់បន្ថយជំណាកស្រុកជាដើម ព្រមទាំងធ្វើការពាកើព័ន្ធទៅនឹងគ្រោះមហន្ដរាយផ្សេងៗ ដូចជាប្រព័ន្ធជូនដំណឹងពីគ្រោះទឹកជំនន់ជាដើម។ ភាគីទាំងពីរបានពិភាក្សាគ្នា អំពីការបម្រែបម្រួលអាកាសធាតុ ការងារផ្គត់ផ្គង់ទឹកស្អាត ធ្វើយ៉ាងណាឲ្យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាមានសុវត្ថិភាព៕ សម្រួលដោយ ទៀង បុណ្ណរី