កែវយឺតអវកាស James Webb ប្រមាញ់បានរូបភាពផ្កាយថ្មីដែលនៅចម្ងាយ ២៥ ឆ្នាំនៃពន្លឺ

កែវយឺតអវកាស James Webb របស់អង្គការណាសាដែលមានតម្លៃ​ជាង ១០ ពាន់លានដុល្លារ ប្រមាញ់បានរូបភាពផ្កាយថ្មីមួយនៅក្នុងប្រព័ន្ធសូឡា ដោយផ្កាយនោះ​មានចម្ងាយប្រហែល ២៥ ឆ្នាំពន្លឺពីផែនដី ។  ផ្កាយ Fomalhaut មានកងធូលីចំនួន ៣ រុំព័ទ្ធ​ជុំវិញ ដោយ​មួយព័ទ្ធផ្នែកខាងក្រៅ ហើយ ២ ទៀតព័ទ្ធនៅផ្នែកខាងក្នុង ​​ដែលលាតសន្ធឹងចម្ងាយ ២៣ ពាន់លានគីឡូម៉ែត ។  ផ្កាយ Fomalhaut មានអាយុកាល ៤៤០ លានឆ្នាំ និងមានម៉ាស់ប្រហែល ១.៩២ ដងនៃព្រះអាទិត្យរបស់ផែនដី ហើយស្ថិតនៅក្នុងក្រុមតារានិករ Piscis Austrinus ដែលមានចម្ងាយប្រហែល ២៥ ឆ្នាំពន្លឺ ។ Fomalhaut ជាផ្កាយមួយក្នុងចំណោមផ្កាយដែលភ្លឺបំផុតនៅលើមេឃពេលយប់ ដោយភ្លឺជាងព្រះអាទិត្យរហូតដល់ ១៥ ដង ហើយកំពុងបញ្ឆេះដោយអ៊ីដ្រូសែន និងភ្លឺក្នុងរយៈពេលត្រឹមតែ ១ ពាន់លានឆ្នាំប៉ុណ្ណោះ ។ ចំពោះកងដែលព័ទ្ធជុំមវិញទាំង ៣ របស់ផ្កាយ Fomalhaut រួមគ្នាបង្កើតបានជាថាសកម្ទេចកម្ទីដ៏លេចធ្លោដែលជាចង្កោមនៃធូលីលោហធាតុ ថ្មគ្រួស និងសំណល់ផ្សេងទៀតពីការប៉ះទង្គិចគ្នាជាមួយថ្មកាលពីអតីតកាល ។  ទោះជាយ៉ាងណាក៏ដោយ ការរកឃើញកងថ្មីទាំងនេះនៅជុំវិញផ្កាយ Fomalhaut អាចជាសញ្ញាជាក់លាក់មួយដែលបញ្ជាក់ថា មានភព និងជីវិតមនុស្សរស់នៅទីនោះ ។ ដូចគ្នានេះផងដែរ អ្នកវិទ្យាសាស្ត្រ គិតថា ផ្កាយមួយនេះ គឺជាទីតាំងនៃប្រព័ន្ធភពស្មុគស្មាញមួយ​ និងអាចជាភពសំបូរថាមពលសកម្មបំផុតផងដែរ ៕  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង