កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយលួចម៉ូតូបាន៥ថ្ងៃ
កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបាន៣គ្រឿង។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដកហូតវត្ថុតាងម៉ូតូបាន៣គ្រឿង។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ថន ចាន់ធឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានរៀបរាប់ថា នៅវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ គាត់បានចតម៉ូតូ ទុកនៅមុខបន្ទប់ជួល ហើយបានឡើងទៅសម្រាកនៅជាន់លើ រហូតដល់ម៉ោងប្រហែល១១ថ្ងៃត្រង់ បានចុះមករកម៉ូតូស្រាប់តែបាត់។ ចំណែកជនរងគ្រោះទី២ ឈ្មោះ YALOM PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថា ប្រហែលម៉ោង៨យប់ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានចតម៉ូតូ ទុកនៅមុខបន្ទប់ស្នាក់នៅ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកដឹកនាំកំលាំងអាវុធហត្ថធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកអាវុធហត្ថក្រុងសាកសួរ។ លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ជនសង្ស័យ១-ឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២២ឆ្នាំរស់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២ឈ្មោះ យិន ថាណយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដកហូតវត្ថុតាងមាន ម៉ូតូចំនួន១គ្រឿង។ ២ម៉ូតូ ចំនួ១គ្រឿងប្រគល់ឱ្យម្ចាស់ដើមវិញ។ ៣.ម៉ូតូចំនួន១គ្រឿងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់។ ៤ កូនសោរម៉ូតូចំនួន២គ្រាប់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាព លួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដាក់ទោសទៅតាមច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី