ឯកឧត្តម​ ហ៊ុន​ ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកក្រុងចំនួន៦ ក្នុងខេត្ត​បន្ទាយមានជ័យ

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់តាំងកម្លាំងអន្តរាគមន៍ ចំណុះកងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន១៧៨នាក់ សហការជាមួយកងកម្លាំងចម្រុះ ផ្នែកសឹករងស្រុក នគរបាល​ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសី​ របស់ឯកឧត្ដម ហ៊ុន ម៉ាណែត​ និងលោកជំទាវ ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន៣១០១ខ្នងផ្ទះ ស្ថិតនៅស្រុកក្រុងចំនួន៦(ស្រុក្រព្រះនេត្រព្រះ,​ស្រុកភ្នំស្រុក,​ស្រុកស្វាយចេក, ស្រុកអូរជៅ ក្រុងប៉ោយប៉ែត និងស្រុក​ម៉ាឡៃ​ ក្នុងខេត្តបន្ទាយមានជ័យ​ ។  សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨:៣០នាទី​ មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ​ និងសម្ភារមួយចំនួន​ មិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្សនោះទេ។  ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។  ក្នុង​ឱកាស​នោះ​ដែរ​ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង​ និងគ្រប់វេលា​ និងប្រកាសគាំទ្រ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នាពេលអនាគត៕ ប្រភព÷ កងទ័ពជើងគោកនៃកងយោធពល  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង