សូមប្រុងប្រយ័ត្ន..! ចាប់ពីថ្ងៃស្អែកទៅ កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀត

រាជធានី​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញសេចក្តីជូនដំណឹង នាព្រឹកថ្ងៃទី២៥ ខែមេសានេះថា ចាប់ពីថ្ងៃស្អែកកម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍តែម្ដង ដោយសារតែទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល…។ ក្រសួងបានអះអាងថា៖ «ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាប ខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ដោយឡែក នៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ» ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៥-៣៧ អង្សាសេ។ ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥ អង្សាសេ។  តំបន់ទាំងពីនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៦-៣៨ អង្សាសេ ហើយអាចមានផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ៕    សម្រួលដោយ  ដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង