Update៖ ផ្ទះប្រជាពលរដ្ឋ ចំនួន ៤០ ខ្នងដែលរងផលប៉ះពាល់ក្នុងករណីបាក់ច្រាំងទន្លេបាសាក់

ករណីបាក់ច្រាំងទន្លេបាសាក់ស្ថិតនៅចំណុចទីតាំងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលនៅថ្ងៃទី ២៤ ខែមេសា នេះ ធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៤០ ខ្នងផ្ទះ។ របាយការណ៍របស់រដ្ឋបាលខេត្តកណ្ដាលបង្ហាញថា ក្នុងចំណោមផ្ទះដែលរងផលប៉ះពាល់ទាំង ៤០ ខ្នង មានផ្ទះ ២ ខ្នងរលំទាំងស្រុងចូលទន្លេ ២៨ ខ្នងប៉ះពាល់ធ្ងន់ធ្ងរ និង១០ ខ្នងរងផលប៉ះពាល់​តិច​តូច។​  តាមការវាយតម្លៃបឋម ចំពោះគ្រួសារដែលរងផលប៉ះពាល់ភាគច្រើនគឺសុទ្ធតែជាផ្ទះបងប្អូនអ្នកលក់ដូរ និងផ្ទះអាជីវកម្ម។  អាជ្ញាធរបានចុះណែនាំដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ដោយធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ និងណែនាំឱ្យប្រជាពលរប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង