លោកស្នងការរាជធានីភ្នំពេញ ថ្លែងថា យប់នេះ សមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តបម្រាមគោចរ
TNM(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង ចាប់ផ្តើមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ លើកលែងតែ ចំណុចមួយចំនួន ។
លោកស្នងការរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្ត ដើម្បីបង្ការ និង ទប់ស្កាត់ ការឆ្លងរាលដាល វីរុសកូវីដ១៩ ៕