ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា។ ភាគីទាំងពីរបានរំលឹកពីទំនាក់ទំនងល្អជាប្រពៃណី ដែលប្រទេសអូស្ត្រាលីបានជួយដល់ប្រទេសកម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យអប់រំបណ្តុះបណ្តាលកសាងសមត្ថភាពជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដូចជា ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ថាមពលស្អាត និងការអប់រំផ្សព្វផ្សាយបរិស្ថានផងដែរ៕