ទំនិញក្នុងផ្សារទួលទំពូង មិនមានការឡើងថ្លៃទេ មុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ

បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​ចេញចូល​ផ្សារ​ទួល​ទំពូង ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា ២០០ ទៅ ៣០០ នាក់ ខណៈ​មុខទំនិញ​ក្នុង​ផ្សារ មិនមាន​ការ​ដំឡើង​ថ្លៃ​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង។ លោក ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង បាន​មាន​ប្រសាសន៍​ប្រាប់ «កម្ពុជា​ថ្មី» នៅ​រសៀល​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ ២០២៣ នេះ​ថា សព្វថ្ងៃ​នេះ ផ្សារ​ទួល​ទំពូង មាន​ភ្ញៀវ​ទេសចរ​ចេញចូល​ទិញ​ទំនិញ​ច្រើន​គួរសម ខណៈ​ភ្ញៀវ​ជាតិ​ភាគច្រើន​ទិញ​សម្ភារៈ ​ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។  ជាមួយ​គ្នា​នេះ លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃៗ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៣០០ នាក់ បាន​ចេញ​-​ចូល និង​ទិញ​របស់របរ​មួយ​ចំនួន នៅ​ក្នុង​ផ្សារ​ទួល​ទំពូង។   លោក ចំរើន សុខ​លីម បាន​បញ្ជាក់​ថា «ភ្ញៀវ​ទេសចរ​ចេញ​ចូល​ផ្សារ​ប្រហែល ២០០ នាក់ ទៅ ៣០០ នាក់ ក្នុង​មួយ​ថ្ងៃ។ បើ​ខ្មែរ​យើង​ចូល​ផ្សារ​ភាគច្រើន​ទិញ​សម្ភារៈ​ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ»។  ត្បិត​កៀក​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ សម្រាប់​ទំនិញ​ក្នុង​ផ្សារ​ទួល​ទំពូង គ្មាន​ការ​ដំឡើង​ថ្លៃ​ឡើយ ការ​លក់​នៅ​ដដែល។ នេះ​បើ​យោង​តាម លោក ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង បាន​បញ្ជាក់។  ផ្សារ​ទួល​ទំពូង មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ដែល​ផ្សារ​នេះ មាន​លក់​ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍​ប្រើប្រាស់ សម្លៀកបំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង