វត្តមានរបស់ស្រ្តីកម្ពុជាកាន់តែត្រូវបានទទួលស្គាល់ និងមានភាពសកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងយុគ្គសម័យឌីជីថល!

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច និងនាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី បានទទួលដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតជប៉ុន និងសាស្រ្តាចារ្យចំនួន១៧រូប ដែលរៀបចំនិងសម្របសម្រួលដោយអង្គការព្រឹត្តិការណ៍កម្ពុជា ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីសមិទ្ធផល និងការរីកចំរើនរបស់ស្រ្តីកម្ពុជា ជាពិសេសការងារពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ក្រោមក្របខ័ណ្ឌការងាររបស់ក្រសួងកិច្ចការនារី។ នៅក្នុងជំនួបពិភាក្សា ក្រុមការងារបានធ្វើការចែករំលែកអំពីវឌ្ឍនភាព និងការរីកចំរើនរបស់ស្រ្តីនៅក្នុងសរសស្តម្ភទាំងប្រាំមួយដូចជា៖ ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច, ស្រ្តី និងការអប់រំ, ស្រ្តីនិងសុខភាព, ភាពជាអ្នកដឹកនាំរបស់ស្រ្តី, ការពារផ្លូវច្បាប់សម្រាប់ស្រ្តី, ស្រ្តីនិងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានបញ្ជាក់អំពីក្របខ័ណ្ឌការងារ និងយុទ្ធសាស្រ្ត ក្នុងការបញ្ជ្រាបយេនឌ័រនៅក្នុងគោលនយោបាយ កម្មវិធី និងតាមវិស័យនៅតាមស្ថានប័នសាធារណៈ ឯកជន សង្គមស៊ីវិល និងអង្គការដៃគូ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ស្របតាមយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ រួមជាមួយគ្នានោះ លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យ ព្រមទាំងក្រុមនិស្សិត ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារីដែលបានអនុញ្ញាតអោយក្រុមនិសិ្សតបានស្វែងយល់ពីការងារពាក់ព័ន្ធរបស់ក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចសម្រាប់ស្រ្តី៕

អត្ថបទដែលជាប់ទាក់ទង