ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធីបតី នៅក្នុងពិធីសម្ពោធមូលនិធិកេរតំណែលទេសភាព

កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធីបតី នៅក្នុងពិធីសម្ពោធមូលនិធិកេរតំណែលទេសភាព (Legacy Landscape Fund) សម្រាប់ឧទ្យានជាតិក្រវាញកណ្តាល ដែលគំនិតផ្តួចផ្តើមរួមគ្នានៃរដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់ ធនាគារអភិវឌ្ឍន៍ KfW,ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងអង្គការ CI កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានឱកាសការងារប្រសើរជាងមុន, កាត់បន្ថយស្ទើរតែទាំងស្រុងនូវការពឹងផ្អែកលើធនធានធម្មជាតិ, មានការគិតគូអំពីសុខុមាលភាព បរិស្ថាន និងជីវៈចម្រុះច្រើនជាងមុន។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា មូលនិធិកេរតំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ហិរញ្ញប្បទានបៃតង គម្រោងអភិរក្សនិងលើកកម្ពស់ជីវភាព​សហគមន៍ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិនៅកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង