ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ ពាក្យថា «សន្តិភាព» បើគិតទៅសាមញ្ញ ងាយស្តាប់ តែមានអត្ថន័យខ្លឹមសារជ្រាលជ្រៅ ហើយមានគុណតម្លៃខ្ពស់សម្រាប់ជាតិ និងប្រជាជន

ឯកឧត្តម ហ៊ុន ម៉ានី ៖ពេលដែលយើងមានសន្តិភាព យើងអាចនឹងគិតថាសន្តិភាពជារឿងសាមញ្ញ។ ក៏ប៉ុន្តែបើយើងចង់ស្វែងយល់ពីតម្លៃពិតនៃ «សន្តិភាព» ទាល់តែយើងប្រៀបធៀបជាមួយពេលដែលយើងគ្មាន «សន្តិភាព»។  ពិតណាស់ សន្តិភាពបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលនាំឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋ និងកសាងទំនុកចិត្តសម្រាប់វិនិយោគិន។ ជាមួយនឹងទំនុកចិត្តនេះហើយ ដែលជាកត្តានាំមកនូវការរីកចម្រើនឥតឈប់ឈរ។  សត្រូវដ៏ធំរបស់សន្តិភាព និងស្ថិរភាពនយោបាយ មាន ២គឺ៖ សង្រ្គាម និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមវិធីសាស្រ្ត «បដិវត្តពណ៌»។ ទៅថ្ងៃមុខ​យើងត្រូវគិតអំពីថាតើយើងត្រូវធ្វើដូចម្តេចដើម្បីរក្សា និងបង្កើនតម្លៃនៃសន្តិភាព​ ធ្វើយ៉ាងណាកុំឲ្យមានវត្តមានសង្គ្រាម និងបដិវត្តពណ៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  បាឋកថា និងសំណេះសំណាលជាមួយយោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនៅសាលានាយទាហានសកម្ម។ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣  ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង